កូនក្រមុំឆ្នាំ ២០២២ kimmy_kimberley ស្អាតបំផុត!! តារាស្រីបានអោយសម្ភាសន៍ពីរឿងដែលធ្វើអោយនាងឈឺចិត្ត!

ល្ងាចថ្ងៃទី ១ ខែសីហា នេះប្រែន CartierThailand ទើបតែបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាស្លន់ស្លោរ ជាមួយនឹងបណ្តុំតារា Superstar ស្រស់ស្អាត ស្រស់សង្ហាមកជួបជុំគ្នាដើម្បីប្រារព្ធកម្មវិធី #ClashdeCartier #Cartier ដ៏សែលហាយសូមួយ។ ក្នុងនាមជាតារាតំណាងអោយប្រែននៅស្រុកថៃតួឯកស្រី kimmy_kimberley បានទៅចូលរួមហើយបានធ្វើអោយសូម្បីតារាគ្នាឯងក៏សសើរពីសម្រស់របស់នាងដែល!

ឆាកសំខាន់របស់កម្មវិធីល្ងាចម្សិលមិញនេះត្រូវបានលួចដោយកញ្ញា kimmy_kimberley និងលោក Jacksonwang តារាខេផប់កូរ៉េខាងត្បួង។ អ្នកទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកយកពត៌មានបានយ៉ាងល្អ បណ្តាលអោយថ្ងៃនេះគ្រប់សារពត៌មានទាំងក្នុងស្រុក និងក្រៅស្រុកបានចុះផ្សាយអំពីកម្មវិធី #ClashdeCartier និងប្រែន #Cartier។
នៅចុងបញ្ចប់នៃកម្មវិធីកញ្ញា kimmy_kimberley បានផ្តល់បទសម្ភាសន៍ហើយត្រូវបានគេសួរទាក់ទងនឹងរឿងក្តីអ្នកជិតស្និទ្ធលួចសម្បត្តិ។ តារាស្រីបានឆ្លើយថាពេលនេះប្រាកដចិត្តថាអ្នកដែលលួចកាបូបរបស់នាងជាមនុស្សតែមួយជាមួយអ្នកដែលលួចសម្បត្តិរបស់អ្នកដឹកនាំរឿង Anne Thong ពីព្រោះនៅខុនដូតែមួយជាមួយគ្នា។ ចុងក្រោយគេសួរថាចុះពេលនេះបានទិញកាបូបនោះវិញហើយឬនៅ kimmy ឆ្លើយទាំងមុខមាំថា “មិនទិញ!ឈឺចិត្ត” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា