ល្បីរឿងបែកគ្នាជាមួយសង្សាររបស់លោក ចឺម ទៀតហើយ ខណៈលេចមុខនារីម្នាក់ស្និតស្នាលចេញមុខប្រកាសផ្ទាល់មាត់

ភ្នំពេញ៖ តារាចម្រៀងផលិតកម្មសាន់និងជាតារាកំប្លែងលោក ចឺម សុខៗបែរជាត្រូវបាននារីម្នាក់ចេញមុខអះអាងទម្លាយថា លោកបែកបាក់ស្នេហ៍ ឬ បែកពីសង្សារបណ្តូលចិត្តចុងក្រោយនេះ ទៀតហើយ ដែលធ្វើឱ្យអ្នកគាំទ្រនិងមហាជនច្រើនមានការចាប់អារម្មណ៍ អមការរិះគន់ថែមទៀតទៅលើតារាចម្រៀងរូបនេះ។

តាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះថា Chhoy Frida AG បានធ្វើការបង្ហោះសើចសប្បាយជុំគ្នាជាមួយលោក ចឺម ដោយបានធ្វើនិយាយទម្លាយថា លោកមកកម្សាន្តសប្បាយនៅកែប ហើយឃើញសើចសប្បាយបែបនេះគឺដោយសារតែ បែកបាក់ស្នេហា បែកពីសង្សារហើយ។ ក្នុងទិដ្ឋភាពនិងការនិយាយទម្លាយបែបនេះ ហាក់បីដូចបង្ហាញថា លោក ចឺម បែកពីមនុស្សស្រីទៀតហើយ រកស្មោះមិនឃើញនោះទេ បែកពីមួយទៅមួយ រហូតម្នាក់ចុងក្រោយគឺអ្នកនាង សេង សុឃីម ក៏មិនអាចនៅជាប់ជាមួយដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយបែកធ្លាយវិឌីអូលេងសប្បាយប្រកាសថា លោក ចឺម បែកគ្នាជាមួយ សេង សុឃីម ហើយនោះ មិនដឹងថា សាម៉ីខ្លួនខាងស្រីបានមើលវិឌីអូនោះដែរទេ ? ខណៈនេះផងដែរ សារព័ត៌មានយើងខ្ញុំបានធ្វើទំនាក់ទំនងទៅកាន់អ្នកនាង សេង សុឃីម ដើម្បីសុំធ្វើការបកស្រាយនិងលម្អិតចំពោះព័ត៌មាននេះផងដែរ ប៉ុន្តែមិនទំនាក់ទំនងបានឡើយ ដោយលេខទូរសព្ទនិងហ្វេសប៊ុកមិនព្រមឆ្លើយចំពោះ ព័ត៌មាននេះឡើយ។

ក្រឡេកមើលគណនីហ្វេសប៊ុកនិងផេកហ្វេកប៊ុករបស់អ្នកនាង សេង សុឃីម វិញនេះបែរជាមិនសារប្រតិកម្មឬសារកើតទុក្ខអ្វីនោះទេ បែរជាស្ងាត់ស្ងៀមធម្មតាទៅវិញ ស្របពេលលោក ចឺម វិញគឺបង្ហាញដើរកម្សាន្តសប្បាយ។

សូមរំលឹកផងដែរថា លោក ចឺម ជាតារាប្រុសល្បីមួយរូបក្នុងចង្កោមសិល្បៈ ល្បីទាំងមានសមត្ថភាពផ្នែកសម្តែងលេងកំប្លែង និងចម្រៀង វិញដែរខ្លាំងសម្រាប់លោកគឺមានសង្សាររូបណាក៏ជាស្រីស្អាតដាច់គេ ជួរមុខ។ បើគិតដល់ពេលនេះ អតីតសង្សារដែលលោក ចឺម បានបង្ហាញជាផ្លូវការមានកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីម៉ី, ទី២កញ្ញា ពុធ ស្រីខួច, ទី៣កញ្ញាហ្វា ហ្វា ទៅទៀត។ ប៉ុន្ដែមានតែសង្សារទី៤ របស់នាយចឺម អ្នកនានាងសេង សុខឃីម ម្នាក់ប៉ុណ្ណោះដែលនាយចឺម ថាលោកនឹងបញ្ឈប់ត្រឹមនេះលែងប្តូរចិត្តមានអ្នកផ្សេងទៀត។

អៀ ម៉េងលិ

ពុធ ស្រីខួច

ហ្វាហ្វា

ទោះជាយ៉ាងណា ដំណឹងបែកបាក់ស្នេហាសង្សារទី៤ អ្នកនាង សេង សុឃីម នៅមិនទាន់ច្បាស់ពិតប្រាកដឬយ៉ាងនោះទេ ខណៈសាមីខ្លួនទាំងពីរនៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញនិយាយថា បែកគ្នាចំៗនៅឡើយ៕

អត្ថបទដោយ Renno រូបភាពហ្វេសប៊ុក