តួឯកស្រីនាង Kimberly ថារៀមច្បង Anne នៅសំណាងជាងនាងមនុស្សជិតស្និទ្ធលួចលុយបានមកវិញ….

ក្រោយផ្ទុះពត៌មានកក្រើកក្នុងសិល្បះថៃ ករណីតារាសម្ដែងស្រីជើងចាស់ Anne Thongprasom ត្រូវបានបុគ្គលិកអ្នកធ្វើការជាមួយលួចលុយនិងគ្រឿងអលង្ការអស់ប្រមាណជា២០លានបាត តួឯកស្រី Kimberley Anne Woltemas ក៏បានចូលមក Comment ឲជាកម្លាំងចិត្តដល់តារាស្រីរៀមច្បងនិងប្រាប់ថារូបនាងយល់ពីអារម្មណ៍ដែលត្រូវមនុស្សជិតស្និទ្ធចាក់ពីក្រោយខ្នងបែបនេះព្រោះនាងក៏ធ្លាប់ជួបហេតុការណ៍នេះរួចមកហើយ។

ដោយ Kimberly បានផ្ដល់ជាកម្លាំងចិត្តដល់តារាស្រីរៀមច្បងដែលនាងស្រលាញ់ដូចបងស្រីបង្កើតថា ស៊ូៗរូបនាងនិងគ្រប់គ្នាជាកម្លាំងចិត្តឲ ហើយក៏យល់ពីអារម្មណ៍ពេលនេះផងដែរ។ ថែមទាំងបានរៀបរាប់ប្រាប់ពីហេតុការណ៍ករណីស្រដៀងគ្នានេះឡើងវិញ កាលពីប៉ុន្មានឆ្នាំមុនរូបនាងបានបាត់កាបូបថ្លៃៗពីក្នុងផ្ទះអស់ជាច្រើនសរុបតំលៃរាប់លាន តែនាងមិនបានសំណាងដូចតារាស្រីរៀមច្បង Anne នោះទេ ព្រោះមិនបានចាប់បានជនប្រព្រឹត្ដិថែមមិនដឹងថានរណាយក បានត្រឹមសង្ស័យតែគ្មានភស្ដុតាង។ ថែមរូបនាងទម្រាំដឹងខ្លួនថាកាបូបបាត់ពីក្នុងទូរអស់ជាច្រើនក៏ចូល២ទៅ៣ខែទៅហើយ ធ្វើឲគ្មានភស្ដុតាងអ្វីទាំងអស់ នឹងមិនបានត្រលប់មកវិញរហូតដល់សព្វថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ