តួឯកស្រីថ្មីរបស់តារាប្រុសលោក James Jirayu ស្អាតស៊ិចស៊ីទោះមិនស្លៀកខ្លីបញ្ចេញសាច់…

ចាក់បញ្ចាំងហើយរឿងភាគថ្មីរបស់តួឯកប្រុសលោក James Jirayu ដោយតួឯកស្រីថ្មីរបស់លោកលើកនេះមានតែអ្នកសសើរថាស្រស់ស្អាតប្លែកភ្នែក ថែមមើលទៅស៊ិចស៊ីទោះមិនស្លៀកខ្ចីបញ្ចេញច្រើនតែស្អាតបាននារីជឿជាក់។

រឿងភាគថ្មីកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃមួយនេះមានចំណងជើងថា พิศวาสฆาตเกมส์ ជារឿងភាគបែបរ៉ូមែនទិកលាយឡំនឹងដ្រាម៉ា ជាការសម្ដែងរួមគ្នារបស់តួឯកប្រុសលោក James Jirayu និងតួឯកស្រីនាង Gina Yeena។ ដោយតួឯកស្រីវ័យក្មេងរូបនេះមានអាយុរ២២ឆ្នាំ ជាតារាស្រីមួយដួងដែលកំពុងសាងកេរ្ដិ៍ឈ្មោះក្នុងវិស័យការសម្ដែងនិងបង្ហាញម៉ូត បានលេងរឿងភាគមកច្រើនដែរនិងរឹតទទួលបានការចាប់អារម្មណ៍ថែមទៀតក្រោយពីបានសម្ដែងរួមគ្នាជាមួយលោក James Jirayu និងកំពុងទទួលបានការសសើរថាជាតួឯកស្រីមុខថ្មីដែលមានសម្រស់លេចធ្លោរស្អាតស៊ិចស៊ីមួយរូបផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ