ធំស្កឹមស្កៃប្រណិតរស់នៅយ៉ាងស្ដុកស្ដម្ភតាំងពីមុនពេលរៀបការមកម្លេះ! បើកបង្ហាញទិដ្ឋភាពគេហដ្ឋានរបស់ក្រុមគ្រួសារតារាស្រីនាង Aum Lukkana មិនមែនស្រស់ស្អាតប្លែកភ្នែកតែងខាងក្រៅនោះទេ ឯខាងក្នុងគេហដ្ឋានវិញគឺរៀបចំបានយ៉ាងល្អតាមស្ទាយដែលម្ចាស់ផ្ទះពេញចិត្ត។
ដោយតារាស្រីនាង Aum Lukkana ពេលនេះបានរៀបការនិងបានកូនស្រីគួរឲស្រលាញ់ម្នាក់ហើយផងដែរ។ ស្វាមីរបស់នាងគឺជាអ្នកជំនួញម្នាក់និងបានសង់ផ្ទះថ្មីមួយខ្នងរស់នៅជុំគ្នាជាលក្ខណះគ្រួសារតូច។ រូបនាងធ្លាប់បានលឺពាក្យសសើរថាសំណាងបានស្វាមីអ្នកមាន ហើយចេះស្រលាញ់មើលថែប្រពន្ធកូន តែលើសពីនេះនោះគឺតារាស្រីនាង Aum មុនរៀបការក៏មានចំណូលខ្លួនឯងខ្ពស់រួចទៅហើយថែមរូបនាងក៏មានគេហដ្ឋានធំប្រណិតតំលៃ៥០លានបាតតាំងពីនៅលីវមកម្លេះ តោះមកមើលម៉ូតផ្ទះរបស់ Aum ទាំងអស់គ្នាជាមួយរូបភាពខាងក្រោមនេះ៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ