កាន់តែមានកូនច្រើនក៏កាន់តែគួអោយស្រលាញ់និងកក់ក្ដៅឡើងសម្រាប់គ្រួសាររបស់តារាល្បីឈ្មោះយ៉ាងអ្នកម៉ាក់កូនបី Chompoo Araya ដោយទៅណាមកណាក៏តែងតែកន្ដៀតកូនៗទៅជាមួយ ហើយថ្មីៗនេះក៏បាននាំចូលហាងកាហ្វេទាំងក្រុមតែម្ដង មានបងៗ Shayfa-Phayu ហើយនិងកូនស្រីពៅកំពូលខ្យូតអូន Abigail
ហើយរូបភាពស្អាតៗនិងគួអោយស្រលាញ៉របស់ម៉ាក់ Chompoo ឃើញលេចឡើងក្នុង IG ខណៈពេលកំពុងបីកូនស្រីហើយនាងតូចអត់ខ្វល់អ្វីនៅជុំវិញខ្លួនដែរភ្នែកមើលតែកាមេរ៉ាតែម្យ៉ាងគត់កូនស្រី ហើយភាពគួអោយស្រលាញ់របស់នាងតូចមានតែអ្នកសរសើរគ្រប់ៗគ្នា សម្រស់បានតាំងតែពីក្មេងហើយ ចំណែកម៉ាក់ៗវិញកូនបីហើយគ្មានធ្លាក់សម្រស់ត្រង់ណាទេសមជាអាយដលរបស់ក្រមុំៗទូទាំងប្រទេសមែន
អាចដឹងបានតាមរយៈវីដេអូចុងបញ្ចប់ ដែលបានឃើញបង Shayfa កំពុងញុំយ៉ាងឆ្ងាញ់ លើកនេះមិនបាច់ឆ្ងល់ទេថាបង Shayfa ទៅធ្វើអី មួយគ្រួសារនេះទោះជាធ្វើអ្វីក្លាយជាទីពេញនិយមរបស់ហ្វេនៗទាំងអស់និង
អត្ថបទដោយ : នីត្តា

































