Bella បង្ហោះសារបង្ហាញអារម្មណ៍រំភើបពេលដែលបុព្វេសន្និវាស ២ ចាក់បញ្ចាំងត្រឹមតែ៦ថ្ងៃសោះរកចំណូលបានច្រើនបំផុតក្នុងចំណោមខ្សែភាពយន្តថៃកន្លងមកនេះ!
ជាភាពយន្តថៃសម័យ – កំប្លែងបែបមនោសញ្ចេតនា ផលិតរួមគ្នារវាង GDH និង Broadcast Thai Television ។ ភាពយន្តនេះជាវគ្គបន្តដោយឡែកពីគ្នា នឹងបុព្វេសនិ្នវាសដែលជារឿងភាគទូរទស្សន៍ដែលសម្របតាមប្រលោមលោកដែលមានឈ្មោះដូចគ្នា ដឹកនាំដោយ Adisorn Trisirikasem សម្តែងដោយ Thanawat Wattanaphut និង Ranee Kampen ដែលជាតួឯកក្នុងរឿងនេះ។
ភាពយន្តនេះដែរក៏មានការរួមសម្ដែងរបស់ Paris Indrakomalsut, Chanon Santinatornkul, Paweenuch Pangnakorn, Nimit Lakshmipong និង Suwatchanee Panichewa ។ ថ្មីៗនេះ (ថ្ងៃទី 3 ខែសីហា ឆ្នាំ 2022) តួឯកស្រីក្នុងរឿង Bella Ranee បានបង្ហោះសារថា “រំភើបសឹងស្រក់ទឹកភ្នែក 200 លានហើយ។ អ្នកណាមិនទាន់បានមើលកុំភ្លេចទៅមើលផង។ (ខ្ញុំបានគិតពីចំណងជើងរួចហើយ តែលោកបងគាត់បង្ហោះមុន!) #Buphat2 #LoveDestinyTheMovie #bellaxfilm”។
After Footer (Active) - damrei Mr1 Zone2




