Update រឿងក្តីតែងម៉ូ!! តុលាកាអនុម័ត្រនិងប្រកាសចាប់ឃុំខ្លួនជនសង្ស័យទាំងអស់ភ្លាមៗ មានជនជាប់ទោសថ្មីបន្ថែមម្នាក់ទៀត!

ក្រុមការងារសាលាក្តីខេត្តនុនថ:បុរីថ្ងៃនេះបានអនុម័ត្រតាមចាប់អ្នកនៅលើទូកជាមួយតែងម៉ូទាំងប្រាំនាក់ ព្រមមនុស្សជាប់ទោសម្នាក់បន្ថែមទៀតដើម្បីឃុំខ្លួនត្រៀមសួរចម្លើយថ្កោលទោសនៅតុលាកា។ ជនជាប់ទោសទាំង ៦ នាក់នោះមាន: ហាយសូប៉ ហាយសូរ៉ូបឺត សែន ចប់ កាតិក និងលោកមេធាវីអេម។
ទោសដែលពួកគេបានប្រព្រឹត្តរួមមាន: ធ្វើប្រហែសធ្វើរឿងបណ្តាលអោយអ្នកដទៃបាត់បង់ជីវិត ជិះទូកដែលប័ណ្ណសំគាត់ផុតកំណត់ បើកបរទាំងមិនមានប័ណ្ណបើកបរ ផ្តល់ពត៌មានមិនពិតដើម្បីការងារឬសម្រាលទោសអោយមិត្តភក្តិក្នុងក្រុម ព្យាយាមបំបាត់ភស្តុតាង និងចុងក្រោយផ្តល់ប្រឹក្សាអោយជនសង្ស័យទាំង៥នាក់កុហក បង្កើតរឿងដែលមិនពិតឡើង (សម្រាប់មេធាវី)។
លឺសេចក្តីប្រកាសចាប់ឃុំហើយមហាជនសប្បាយចិត្តជាខ្លាំង ព្រោះបើទោះបីមិនទាន់កាត់ក្តីអោយជាក់លាក់ អ្នកទាំងអស់គ្នាក៏នៅដឹងថាយ៉ាងហោចណាស់អ្នកទោសត្រូវទទួលខុសត្រូវទង្វើរបស់ខ្លួនឯងខ្លះ មិនមែនរងចាំហើយប្រើប្រាស់ជីវិតនៅតាមក្លឹបសប្បាយដូចមិនមានរឿងអ្វីកើតឡើង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា