លឺហើយបារម្មណ៍ពីចិត្តរបស់កញ្ញា Aff_taksaorn !! តារាស្រីផុសខ្លីបដែលបង្កប់ដោយអត្ថន័យឯកាទាក់ទងនឹងស្នេហា ហ្វែនៗនាំគ្នាផ្តល់កំលាំងចិត្តនាងព្រងព្រាត!

បច្ចុប្បន្ននេះជីវិតរបស់តារាស្រី Aff_taksaorn កំពុងរីកចំរើនធំធាត់ផ្នែកអាជីពការងារ ទ្រព្យសម្បត្តិ និងសម្រស់ជាខ្លាំង មើលទៅហាក់ដូចជាមិនមានអ្វីគួរអោយព្រួយបារម្មណ៍ទៀតឡើយ ប៉ុន្តែចុងក្រោយមនុស្សជាច្រើនបានផ្ញើរសារ និងខមមិនផ្តល់កំលាំងចិត្តអោយអោយតារាស្រី ដោយសាខ្លីបដែលនាងបានផុសចូលក្នុងអ៊ិនស្តាក្រាម។
កញ្ញា Aff_taksaorn បានផុសវីដេអូដែលមានមនុស្សជាច្រើនកំពុងចោមរោមមើលថែរក្សារយកចិត្តទុកដាក់ជាមួយនាង ក្នុងវីដេអូនោះមានជាសំឡេងនិយាយថា “តាមពិតទៅពេលនេះអាណះ មិនបានត្រូវការអោយគូស្នេហ៍ធ្វើអ្វីដើម្បីយើងច្រើនសន្ធឹកសន្ធាប់នោះទេ សុំត្រឹមថ្ងៃដែលយើងហត់នឿយមានគាត់នៅក្បែរខ្លួនក៏កក់ក្តៅហើយ មិនចាំបាច់និយាយពាក្យលួងចិត្តល្អៗអ្វីនោះឡើយ គ្រាន់តែចូលមកអោបយើងហើយសួរថាហត់មែនទេ ?”
តារាស្រីបានសសេរ Caption នៅក្នុងអ៊ិនស្តាក្រាមថា “จริงๆตอนนี้อ่ะนะ… 🤗❤️ = តាមពិតទៅពេលនេះអាណះ” ដែលបណ្តាលអោយគ្រប់គ្នាកាត់សេចក្តីថាតារាស្រី Strong រូបនេះកំពុងមានចិត្តអន់ខ្សោយចង់បានមនុស្សម្នាក់មកនៅក្បែរខ្លួនដើម្បីចែករំលែកសុខទុក្ខប្រចាំថ្ងៃជាមួយនាង។ មិត្តភក្តិនិងហ្វែនៗបាននាំគ្នាចូលមកខមមិនលើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ក៏ដូចជាក្តីស្រលាញ់អោយកញ្ញា Aff_taksaorn យ៉ាងច្រើនកុះករដោយសង្ឃឹមថានាងនឹងមានកំលាំងចិត្តដើរទៅមុខយ៉ាងរីករាយជាបន្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា