រឿងធំ!! នៅសុខៗមានស្ត្រីម្នាក់ចេញមុខប្រាប់ថាមានស្វាមីតែមួយជាមួយតារាស្រី apitsada!

ទើបតែបានប្រកាសដំណឹងល្អគួរអោយអបអរសាទថ្មីៗនេទេសម្រាប់ពិធីការិនី apitsada ដែលបានប្រកាសថាខ្លួនបានភ្ជាប់ពាក្យជាមួយមិត្តប្រុសជនជាតិបារាំង ហើយបន្ទាប់មកក៏បានប្រាប់ថានាងកំពុងមានផ្ទៃពោះ។ ចុងក្រោយក្តៅៗថ្ងៃនេះមាននារីម្នាក់បានចូលខ្លួនមកប្រកាសថាបុរសជនជាតិបារាំងដែលតារាស្រីកំពុងទាក់ទងនោះមានភរិយារូចហើយ។
ថ្មីៗនេះអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាភ្ញាក់ផ្អើលជាមួយ Story របស់ម្ចាស់ Account អ៊ិនស្តាក្រាមម្នាក់ដែលបានផុសថា “ហេតុអ្វីនាង Block ខ្ញុំapitsada? ហេតុអ្វីស្វាមីរបស់ខ្ញុំមានកូនជាមួយនាងបាន?” លើសពីនេះទៅទៀតនាងបានចូលឆ្លើយតបខមមិនរបស់តារាទាំងអស់ដែលបានខមមិនលើរូបរបស់ apitsada ។ គ្រប់គ្នាចង់ដឹងថានាងជានរណាអោយពិតប្រាកដ? ហេតុហ៊ានផុសនិយាយបែបនេះ? អ្វីដែលនាងនិយាយជារឿងពិត?

ព្រោះរឿងនេះទើបតែកើតមានឡើងប៉ុន្មានាទីមុននេទេ ដូចច្នេះហើយពុំទាន់មាននរណា ឬពត៌មានណាចេញមកអះអាងថានាងជាភរិយាទី១ ពិតឬគ្រាន់ជាអ្នកដែលចង់រករឿងតារាស្រីនោះឡើយ។ បច្ចុប្បន្នអ្វីដែលហ្វែនៗដែលមានក្តីបារម្មណ៍អាចធ្វើបានគឺរងចាំស្តាប់ចម្លើយរបស់សាមីខ្លួន ឬអ្នកចាត់ការរបស់នាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា