បែកគ្នាយូរឆ្នាំហើយ! Gubgib ផុសបង្អួតសកម្មភាពសប្បាយៗជុំគ្រួសារមានម៉ាក់ប៉ាកូនទៅដើរនៅកន្លែងដែលចង់ហើយមានកំលោះសង្ហាប្រចាំគ្រួសារ! មានវីដេអូ
ទើបតែហោះត្រលប់មករកគ្រួសារកាលពីប៉ុន្មានថ្ងៃមុនសម្រាប់ Bie Thansapak ដែលទៅធ្វើការឆ្ងាយផ្ទះនៅប្រទេសក្រៅចូលជាឆ្នាំ ជាង 353 ថ្ងៃ ត្រូវឃ្លាតឆ្ងាយពីកូនប្រពន្ធ ជាក់ស្ដែងក៏បានត្រលប់មកជួបប្រពន្ធកូនជាទីស្រលាញ់ Gubgib Sumonthip
ដោយថ្មីៗនេះក៏បានឃើញរូបភាពជុំគ្រួសារមានប៉ាម៉ាក់កូន ដែលខាង Gubgib បានបង្ហោះបង្អួតពីភាពកក់ក្ដៅ និងភាពសប្បាយរីករាយនៅពេលប៉ាៗមកវិញនិងបានប្រលែងលេងជាមួយកូនៗ មើលហើយមានក្ដីសុខណាស់ កូនស្រីញញឹមមានក្ដីសុខបំផុត ម៉ាក់ៗស្រីស្អាតមានទាំងសរសេរឃ្លាថា
“*Full team 4 លោកប៉ាម៉ាក់កូន ប៉ាៗនាំកូនស្រីក្រមុំទាំងពីរនៅកន្លែងដែលនាងចង់ទៅហើយចង់អោយប៉ាៗនៅលេងជាមួយ នាងៗរងចាំមកជាយូរហើយ @amaripattaya”
អត្ថបទដោយ : នីត្តា






























