Ice Apisada ត្រូវបានអាខោន IG ចូលមកខមិនដោយគ្មានការអៀនខ្មាស់ថាខ្លួនប្រើប្ដីរួមជាមួយនាង ទាំងអស់នេះរងចាំសាម៉ីខ្លួនចេញមកនិយាយបកស្រាយចំពោះរឿងនេះ
ក្រៅពីតារាសម្ដែងស្រីស្អាត Ice Apisada ចេញមកប្រកាសថាខ្លួនកំពុងមានផ្ទៃពោះជាមួយស្វាមីជនជាតិបារាំង ដោយនាងប្រាប់ថាជាការរៀបចំផែនការសាងគ្រួសារជាមួយគ្នាហើយគ្រប់យ៉ាងតៀមព្រមហើយរឿងល្អៗក្នុងជីវិតនាងក៏កើតឡើង គ្រប់គ្នាបានចូលមកសម្ដែងក្ដីត្រេកអរជាច្រើន
តែជាក់ស្ដែងនៅក្នុង IG របស់ Ice មានអាខោនមិនស្គាល់ប្រវិត្តចូលមកខមិនថា “ខ្ញុំបានចែករំលែកប្ដីជាមួយ Ice, Raphael”
នៅពេលចូលទៅមើលអាខោនខាងលើឃើញមានផុសអោយ Ice ដែលមាននិយាយដល់ខាងប្រុសជាប្ដីរបស់នាង
ទាំងអស់នេះនិងទៅជាយ៉ាងណា មានតែត្រូវរង់ចាំខាង Ice ចេញមកបកស្រាយចំពោះប្រធានបទនេះ កំឡុងពេលនេះនាងកំពុងទៅដើរលេងនៅក្រៅប្រទេសជាមួយស្វាមី
អត្ថបទដោយ : នីត្តា






















