Gulf Kanawut បានប្រកាសពីការជួបអ្នកគាំទ្រលើកដំបូងរបស់គាត់នៅអាស៊ី Gulf Kanawut ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការសម្តែងរបស់គាត់នៅក្នុងរឿងឆ្នាំ 2019 “ThanType” ។ កាលពីថ្ងៃទី ០៣ ខែសីហា តារាសម្ដែងដ៏ល្បីមួយរូបបានប្រកាសកម្មវិធី “Gulf The First Asia Tour Fan Meeting 2022”។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ហូជីមិញ តូក្យូ ម៉ានីល សេអ៊ូល និងទីក្រុងជាច្រើនទៀតដែលនឹងប្រកាសក្នុងពេលឆាប់ៗនេះ។
#GulfThe1stAsiaTour2022 កំពុងពេញនិយមលេខ 1 នៅលើ Twitter ក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត ខណៈដែលអ្នកគាំទ្ររបស់គាត់បានសម្តែងក្តីស្រលាញ់ចំពោះគាត់។ កាលពីចុងខែកក្កដា Gulf Kanawut ទើបតែបានបញ្ចប់ការថតរឿងភាគថ្មីរបស់លោកមានចំណងជើងថា “You’re My Makeup Artist” ដែលលោកសម្ដែងជាមួយនឹង Janie Thienphosuwan។
ឆាប់ៗនេះ លោកនឹងថតរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា Duang Jai Tewaprom: Laor Jan ជាមួយ Gina Yeena។ អបអរសាទរក្នុងអាជីពជោគជ័យរបស់គាត់!
Eriya