ថ្មីៗនេះ តួឯកស្រីល្បីឈ្មោះ «Baifern Pimchanok» ត្រូវបានទំព័រល្បីឈ្មោះ «Jay Moi 108»បានបង្ហោះថានាងមានទំនាក់ទំនងជាមួយនឹងបុរសសង្ហាBright Wachirawit។ Baifern មានឱកាសបានជម្រះរឿងនេះក្នុងកម្មវិធីទូរទស្សន៍មួយ ដោយបញ្ជាក់ជាមួយនឹងតារាប្រុស ២ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព័ត៌មាននោះ ទាំង Bright Wachirawit និង Win Methawin ។
ក្នុងនោះដែរនាងក៏បានប្រាប់ថារឿងដែលនាងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាវ័យក្មេងទាំងពីរនាក់នេះមិនពិតទាល់តែសោះ។ ពួកគេទាំងពីរគ្រាន់តែជាមិត្តភក្ដិដែលធ្វើការជាមួយគ្នាធម្មតាគ្មានទំនាក់ទំនងលើសពីនេះ។ ដោយ Bright ធ្លាប់ថតស្ពតពាណិជ្ជកម្មជាមួយគ្នាចំណែកឯ Win វិញធ្លាប់ថតរូបធ្វើជាPresenter មិនដែលជួបក្នុងជីវិតប្រចាំថ្ងៃ មិនមានបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទេ។