baifernbah នៅសុខៗបញ្ចេញ look ថ្មីមក Surprise ហ្វែនៗ!! ក្រៅពីទទួលបាន like រាប់សែនតារាស្រីទទួលបានសំនួរអំពីស្តាយល៍ថ្មីនោះរាប់សិបសំនួរ!

គ្រប់គ្នាបានដឹង និងទទួលស្គាល់ថាកញ្ញា baifernbah ដែលកំពុងជោគជ័យខ្លាំងក្នុងអាជីពជាតារាសម្តែង នាងជាមនុស្សស្រីស្អាតមានស្តាយល៍ហើយតែងតែផុសរូបភាពស្អាតៗអោយអ្នកតាមដានបានចូលខមមិនសសើរ ផ្តល់កំលាំងចិត្តអោយស្ទើរជារៀងរាល់ថ្ងៃ។ ខុសអ្វីតែថ្ងៃនេះតារាស្រីចេញម៉ូតថ្មី ផុសហើយមានតែអ្នកសួរថា “អីគេហ្នឹង?”, “ម៉េចចឹង?” ទៅវិញ។

មិនទាន់ច្បាស់ថាក្នុងឧកាសអ្វីនោះទេកញ្ញា baifernbah របស់យើងបានតុបតែងខ្លួនស្តាយល៍ចិន សក់សេះខ្លីញែកកណ្តាលធ្វើអោយគ្រប់គ្នាចំលែកចិត្ត ហើយនាំគ្នាចូលខមមិនសួរសំណួរដូចគ្នា “ថាហេតុអ្វីលើកនេះនាងសម្រេចចិត្តតែងខ្លួនបែបនេះ?”, “ក្នុងឧកាសអ្វី?”, “មិនយល់”, “សូមជួយឆ្លើយ” យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសាតារាស្រីមិនបានសសេរអ្វីទាំងអស់ផុសរូបជាមួយ អ៊ីម៉ូជិ 🥢តែមួយគត់។

តែទោះជាយ៉ាងណាក៏ដោយ ក្នុង Look បែបណាក៏ដោយតួឯកស្រី baifernbah នៅតែអាចធ្វើអោយគ្រប់គ្នាភ្លឹកជាមួយសម្រស់របស់នាងដដែល ផុសបានត្រឹមតែ ២ ម៉ោងមានមនុស្សរាប់សែននាក់គាំទ្រ។


អត្ថបទដោយ សា