ច្បាស់ហើយលើកនេះ លោក mik_thongraya បើកមុខអ្នកយល់ចិត្តថ្មីតាម Youtube!!

ធ្វើជាតួឯកប្រុសដើរពង្រាយមន្តស្នេហ៍ពេញទឹកពេញអ៊ិនស្តាក្រាមអស់មួយរយ:ធំហើយសម្រាប់តួឯកប្រុសលោក mik_thongraya ដែលគិតតែផុស Caption ស្នេហាបន្ទាប់ពីបែកបាក់ជាមួយតារាស្រីនៅបុស្តិ៍លេខ៣ តែក៏មិនព្រមប្រកាសថាខ្លួនឯងកំពុងទាក់ទងជាមួយនរណា។ ចុងក្រោយហ្វែនៗទាយថាមិត្តស្រីថ្មីម្នាក់នោះគឺជាតារាស្រីដែលបង្ហាញវត្តមាននៅក្នុងកម្មវិធី Youtube ដែលគាត់ទើបតែបង្កើត។
ថ្មីៗនេះលោក mik_thongraya បានផុសអញ្ជើញហ្វែនៗអោយមកទស្សនាគាំទ្រកម្មវិធី Youtube ដែលទើបបានបង្កើតថ្មីដោយបានសសេរជា Caption នៅក្នុងអ៊ិនស្តាក្រាមថា “មកដល់ហើយណាកម្មវិធី “มากับมิกค์” ep 1 ថ្ងៃនេះនាវេលាម៉ោង ៦ល្ងាច…ចាំជួយចុច Subscribe ចុចកណ្តឹងអោយផងណា…”។
គ្រប់គ្នាចាប់អារម្មណ៍មនុស្សស្រីដែលមានវត្តមាននៅក្នុង ep 1 វគ្គដំបូងដែលមានចំណងជើងថា “ដើរលេងខេត្តសាគន់ជាមួយអ្នកយល់ច្តិត” របស់គាត់ជាខ្លាំង ទស្សនិកជនគិតថាតារាប្រុសកំពុងចាប់ផ្តើមប្រកាសប្រាប់ថាតារាស្រី thivaritthisa គឺជាមនុស្សស្រីដែលគាត់កំពុងមើលចិត្តមើលថ្លើមជាមួយនាពេលបច្ចុប្បន្ននេះ។ ចង់ដឹងថាជារឿងពិតរឺមិនពិតតោះយើងតាមដានសកម្មភាព និងទឹកមុខរបស់តារាទាំងពីនៅក្នុងកម្មវិធី “มากับมิกค์” ទាំងអស់គ្នា។

អត្ថបទដោយ សា