Mark Prin មិនខ្លាចនឹងនិយាយថាខ្លួនអន្ទះសារខ្លាំងចង់ការរៀបការជាមួយនឹងKimberly ឆាប់ៗ!

ជា​គូស្នេហ៍​តារា​មួយ​គូដែលត្រៀមនឹងចូលរោងការឆ្នាំក្រោយនេះ សម្រាប់តួឯកប្រុសល្បីMark Prin និង តួឯកស្រី Kimberly Ann Tiamsiri ដែលបានប្តូរឋានៈពីគូដណ្តឹង មកជាគូស្នេហ៍ពិតដើម្បីក្លាយជា “ដៃគូជីវិត” ដោយតារាប្រុសរូបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេលសុំ​មិត្ត​ស្រី​រៀបការ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្វីស ក្រោយ​ទាក់ទង​គ្នា​ជាង ៨​ឆ្នាំ ។

ថ្មីៗនេះ (6 សីហា 2022) Mark Prin បានផ្តល់បទសម្ភាសន៍ថា “នៅ​ពេល​នេះ​គឺ​ជា​ឱកាស​ល្អ​នៃ​ពិធី​មង្គលការ វាជាពាក់កណ្តាលឆ្នាំ និងចុងឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំចង់ប្រាកដអំពីអ្វីៗទាំងអស់ ហើយនឹងប្រាប់អ្នកអំពីថ្ងៃល្អម្តងទៀត”។ លោកក៏បាននិយាយទៀតថាលោក​ទទួល​ស្គាល់​ថាខ្លួនឯង​រំភើប​ចិត្ត​ខ្លាំង​ណាស់ ចំណែកឯតារាស្រី Kimberly អនាគតកូនក្រមុំក៏អង្គុយមើលរ៉ូបរៀបការរាល់ថ្ងៃផងដែរ។
Eriya