SET នេះផ្ទុះខ្លាំង!! ម៉ែ Chom រួមការងារជាមួយប៉ាៗ nottvisrut លើកណា ធ្វើអោយវិស័យ Fashion កក្រើកលើកហ្នឹង!!

បច្ចុប្បន្នមិនមែនតែម៉ែ chomismaterialgirl ទេដែលមានសមត្ថភាពពូកែរឿងហ្វាសសិន ស្វាមីរបស់នាង ក៏បានក្លាយខ្លួនជា Fashion Superstar របស់ប្រទេសថៃផងដែល។ ពេលនេះលោក nottvisrut មានវត្តមាននៅតាមទស្សនាវដ្តី ប៉ាយផ្សាយពាណិជ្ជកម្មធំៗគ្រប់ទិសទីពាសពេញប្រទេសថៃ។ ចុងក្រោយបន្ទាប់ពីបង្កើតកូនស្រីពៅហើយតារាស្រីបានបណ្តើរស្វាមីថតរូបគូ ធ្វើអោយទស្សនិកជនទះដៃសសើរពីទំនើបភាព និងភាពស៊ីសង្វាក់គ្នារបស់អ្នកទាំងពីរយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅក្នុងផេក lofficielthailand បានផុសរូបគូស្វាមីភរិយាអ្នកមានឥទ្ធិពលខ្លាំងមួយគូនេះចូលក្នុងអ៊ិនស្តាក្រាម សម្រាប់បើកខែថ្មី ខែសីហា ឆ្នាំ២០២២។ ទាំងអ្នកនាង chomismaterialgirl លោក nottvisrut បានធ្វើអោយបណ្តាអ្នកលេងហ្វាសសិននាំគ្នាស្រឡាំងកាំងព្រោះភាពចុះសម្រុងនៃការតុបតែងខ្លួន ការលេងទឹកមុខ និងភាពមានអំណាចរបស់អ្នកទាំងពីរ។
ហ្វែនៗជឿថានៅមិនទាន់ចប់តែប៉ុននេះទេ អាយដលទាំងពីរនៅមានរបស់ល្អៗជាច្រើនទៀតមកចែកចាយអោយទស្សនិកជនបានឃើញ ជាពិសេសនៅពេលដែលសមាជិកគ្រួសារទាំងប្រាំបានមកធ្វើការរួមគ្នា។ អ្នកដែលទន្ទឹមរងចាំមើលរូបគ្រួសារហ្វាសសិនសូមរងចាំបន្តិចទៀតណា រងចាំអោយអូនអាប៊ីហ្កេលធំជាងនេះបន្តិចសិន។


អត្ថបទដោយ សា