លាមួយគ្រាសិនហើយ! តួឯកប្រុសស្រីលោក Tono Pakin និង Nycha Nuttanicha ឱបលាគ្នាយ៉ាងផ្អែមល្ហែមនៅឯព្រលានយន្ដហោះ ដើម្បីជូនដំណើរ Nycha ទៅអង់គ្លេស បែកមួយរយះធំដែរមិនទាន់ទៅផងនឹកមុនបាត់ទៅហើយ។
ដោយការលាគ្នាមួយរយះលើកនេះគឺ តួឯកស្រីនាង Nycha បានសម្រេចចិត្តទៅសម្រាកលំហែរនិងទៅសិក្សារភាសាបន្ថែមនៅប្រទេសអង់គ្លេសរយៈពេលមួយខែតែម្នាក់ឯង។ មុនពេលទៅក៏មានតារាប្រុសលោក Tono និងក្រុមគ្រួសារមកជូនដំណើរជូនពរឲសុវត្ថិភាពនិងឲសម្រេចការសិក្សាដូចក្ដីប្រាថ្នាផងដែរ។ គួរបញ្ជាកផងដែរថាគូរបស់លោក Tono និង Nycha មានអ្នកគាំទ្រស្រលាញ់ចូលចិត្តនិងតាមដានច្រើនផងដែរ ព្រោះជាគូដែលសាកសមគ្នាសម្ដែងរឿងរួមគ្នាស្វីតៗនិងបានក្លាយជាចំណងស្នេហាមួយក្នុងជីវិតពិតផងដែរ។ គូនេះតែងនៅក្បែរនិងឲជាកម្លាំងចិត្តគ្នាគ្រប់សកម្មភាព ថែមមានគ្រួសារទាំងសងខាងដែលរាប់អានគ្នានិងទៅណាជាមួយគ្នាជាញឹកញាប់ទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ