មហាជនរិះគន់ទៀតហើយ!! ម្តាយតែម៉ូចេញមុខព្រមជាមួយចំនួនតួលេខ $$ ក្រោយពេលតុលាកាប្រកាសឃុំខ្លួនជនល្មើស ៦ នាក់!!
ដរាបណារឿងក្តីរបស់តារាស្រីតែងម៉ូមិនទាន់ទទួលបានយុត្តិធម៌ ប្រជាជនថៃនិងហ្វែនៗទូទាំងពិភពលោកត្រូវជួបរឿងរ៉ាវស្តាប់មិនសូវចូលត្រចៀក មើលមិនសូវចូលភ្នែករបស់ម្តាយតារាស្រីជារឿយៗ។ ចុងក្រោយបន្ទាប់ពីតុលាកាប្រកាសចាប់ឃុំ និងត្រៀមថ្កោលទោសជនល្មើស ៦នាក់ អ្នកស្រីនិដាចេញពត៌មានអំពីរឿងលុយដែលត្រូវទាមទាពីជនជាប់ចោទ។

ចំនុចដែលធ្វើអោយមហាជនមិនសូវពេញចិត្តនោះគឺម៉ែតែងតែមកជាមួយ “លុយ” មុនអ្វីៗទាំងអស់ ទំនងដូចជាមិនសូវអើពើនឹងមុខមាត់ កិត្តិនាមកូនស្រី ក្រុមគ្រួសារឬអ្វីផ្សេងទៀតឡើយ។ គាត់បានប្រកាសថាមានភស្តុតាមច្បាស់លាស់ថាមួយឆ្នាំកញ្ញា តែងម៉ូ រកចំណូលបានច្រើនជាង ១៧០លានបាទ ដែលមានន័យថាក្រុមអ្នកបង្ករហេតុត្រូវចាយនូវការខាតបង់នោះមកអោយគ្រួសារជនរងគ្រោះតាមចំនួននោះ។


គាំម្យ៉ាងទៀតគឺអ្នកម៉ែទើបតែបង្ហាញភាពស្និទ្ធស្នាលជាមួយពួកហាយសូក្នុងថ្ងៃខួបកំណើតរបស់ខ្លួនដែលទើបតែកន្លងផុតទៅថ្មីៗនេះនេះឯង ស្និទ្ធស្នាលចុះស្នទ្ធស្នាលឡើង លុយត្រូវតែគ្រប់អោយម៉ែ។
អត្ថបទដោយ សា



