រ៉ូមែនទិកខ្លាំង!! mootono29 ដឹក nychaa ទៅព្រលានយន្តហោះ ទាំងអាកប្បកិរិយាដូចកូនក្មេងប្រាប់នាងថានឹង (នឹកតាំងពីនាងមិនទាន់បានបែក)!!
ទើបតែមានពត៌មានថាតារាស្រីនឹងចាកចេញទៅររស់នៅប្រទេសអង់គ្លេងមួយរយ: ថ្ងៃនេះ Scene មិត្តប្រុសជូនដំណើរមិត្តស្រីឡើងយន្តហោះដ៏សែរ៉ូមែនទិកក៏បានផុសឡើង។ តារាចម្រៀងល្បី mootono29 ជូនមិត្តស្រី nychaa ទៅព្រលានយន្តហោះទាំងចិត្តក្តុកក្តួល ហើយលួចរអ៊ូតិចៗថាគាត់នឹកនាង។

ថ្ងៃចុងក្រោយដែលអ្នកទាំងពីរមានឧកាសអាចនៅជាមួយគ្នាបែបផ្ទាល់ៗបាន ថ្មីៗនេះលោក mootono29 សុំរៀបចំតារាងការងារថ្មីធ្វើយ៉ាងណាអោយមានពេលវេលាសម្រាប់ nychaa ច្រើនជាងគេបំផុតនៅថ្ងៃដែលនាងត្រូវទៅ។ ហើយតារាប្រុសក៏ធ្វើបានសម្រេច គាត់បានធ្វើជាអ្នកបើកបរជូននាងទៅព្រលានយន្តហោះ នៅក្នុងឡានតារាស្រីបានលួចអាត់វីដេអូលោក mootono29 កំពុងរអ៊ូធ្វើអកប្បកិរិយាងិកង៉ក់ប្រាប់មិត្តស្រីថានឹងបាត់ទៅហើយ។

គាត់សួរតារាស្រីរហូតតាមផ្លូវថានាងនឹកគាត់ទេ? ហើយ nychaa ក៏ឆ្លើយថានឹក មិនទាន់បានចេញទៅផងមានអារម្មណ៍ថានឹកបាត់ទៅហើយនៀក។ ចុងក្រោយទៅដល់កន្លែងដែលត្រូវ Send Off មែនទែនលោក mootono29 ស្ទុះទៅអោបនាងដោយក្តីអាល័យ ឃើញរូបហើយនរណាៗក៏ដឹងថាចិត្តគាត់មិនចង់អោយនាងទៅទេ កុំថាឡើយមួយខែមួយម៉ោងគាត់ក៏មិនចង់អោយនាងទៅណាឆ្ងាយពីក្រសែភ្នែករបស់គាត់ដែល។
អត្ថបទដោយ សា



