កញ្ញា mint_chalida ឆ្លងថ្ងៃខួបកំណើតខ្លួនឯងដោយវីដេអូដ៏សែនស្រស់ស្រាយ ថតដោយមនុស្សសំខាន់ ជាមួយ Promotion ពិសេសអោយអ្នកគាំទ្រ!
ថ្ងៃទី ០៨.០៨ ជាថ្ងៃដែលគ្រប់គ្នាចាត់ទុកជាថ្ងៃពិសេសហើយនាំគ្នាផ្សងអោយរឿងៗល្អៗកើតមានឡើងក្នុងជីវិតរបស់ពួកគេ រីឯហ្វែនៗរបស់តារាស្រី mint_chalida វិញក៏ចង់អោយថ្ងៃនេះបានមកដល់ក្នុងពេលឆាប់ៗផងដែលព្រោះវាជាថ្ងៃកំណើតរបស់តារាក្នុងដួងចិត្តរបស់ពួកគេ។ ០៨.០៨.២០២២ តារាស្រីមានអាយុគ្រប់ ២៩ ឆ្នាំបរិបូណ៌នាងផុសវីដេអូ Celebrate ជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ!
កញ្ញា mint_chalida បានផុសខ្លីបបង្ហាញពីទិដ្ឋភាពរីករាយ ស្រស់ស្រាយជាមួយនំខេកដ៏សែនស្រស់ស្អាតចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរខ្លីៗថា “8.8 🎂” ដែលមានមនុស្សច្រើនណាស់បានចូលខមមិនចូនពរនាងក្នុងឧកាសពិសេសនេះ។ បន្ទាប់មកទៀតតារាស្រីបានរៀបចំ “Promotion ទិញមួយថែមមួយ” នៅគ្រប់សាខាទូទាំងប្រទេសអោយហ្វែនៗដែលចូលចិត្តញ៉ាំការ៉េម @minitogelato ដែលជាប្រែនរបស់នាងផ្ទាល់ទៀតផង។

អាចនិយាយបានថាកម្មវិធីទទួលស្វាគមន៍អាយុថ្មីរបស់តារាស្រី mint_chalida ពិតជាមិនធម្មតាមែន ហ្វែនៗបានទាំងរូបភាព វីដេអូស្អាតៗ ហើយបានទាំងការដូពិសេសពីការទិញ @minitogelato ទៀត។ ក្នុងថ្ងៃពិសេសនាងចង់តបស្នងសងគុណអ្នកគាំទ្រ និងអតិថិជនការ៉េមដោយកាដូដែលមានរស់ជាតិផ្អែម ឆ្ងាញ់ ត្រជាក់ចិត្តមួយនេះដោយសង្ឃឹមថាគ្រប់គ្នានឹងមានថ្ងៃល្អដូចនាងដែល។


អត្ថបទដោយ សា





