មិននឹកស្មានថារឿងបែបនេះកើតមានឡើងនៅក្នុងផ្ទះរបស់អ្នកមានកេរ្តិ៍ឈ្មោះសោះ!! លោក danny ផ្លោះរបងចង់យកកូនស្រីទៅនៅជាមួយខ្លួននៅពេលអតីតភរិយាមិននៅ!!

កំពុងក្លាយជាប្រធានបទក្តៅគគុកនៅក្នុងថ្ងៃទី ៨ ខែ៨នេះ ក្រោយពេលម្តាយរបស់ Youtuber ស្រីល្បីបាន live យំសោករៀបរាប់ប្រាប់ថាអតីតកូនប្រសារប្រុសផ្លោះរបងចូលផ្ទះ ហើយស្ទើរតែបង្ករអំពើហិង្សាដាក់នាងនិងចៅស្រី។ ករណីរបស់លោក dannybless13 និងអតីតភរិយាកញ្ញា Milky ចាត់ទុកជាករណីបែកបាក់គ្នាដោយអសន្តិភាពដោយទោះបីលែងលះហើយក៏នៅមានបញ្ហាជាមួយគ្នាឥតឈប់ឈរ។
ថ្មីៗនេះខណ: Milky មិននៅផ្ទះលោក​ dannybless13 ចាំមិនបានផ្លោះរបងចូលទាញយកកូនស្រីអោយឡើងឡានទៅនៅផ្ទះមួយទៀតជាមួយខ្លួន។ ម្តាយរបស់កញ្ញា Milky ជាអ្នកជួបហេតុការណ៍បាន live យំលោករៀបរាប់ពីភាពភ័យខ្លាចរបស់ខ្លួនក្រោយពេលត្រូវអតីតកូនប្រសាប្រុស គំហោក គម្រាមចង់យកចៅស្រី និងបញ្ចេញអាកប្បកិរិយាឈ្លើយដាក់ខ្លួន។
ចុងក្រោយលោក dannybless13 មិនបានយកកូនស្រីទៅទេប៉ុន្តែគម្រាមថាបើនិយាយអ្វីមិនល្អគាត់នឹងបង្ហោះវីដេអូដែលបានថតទុកទាំងអស់អោយគ្រប់គ្នាបានដឹង បានឃើញ ហើយក៏បានស្គាល់និស្ស័យពិតរបស់ម្តាយក្មេក។ ហ្វែនៗឃើញហើយស្លុតចិត្ត ហើយអាណិតតែកូនស្រីដែលមិនទាន់ដឹងក្តី នាងមិនគួរមកជួបរឿងបែបនេះសោះ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា