ផ្អែមល្ហែមណាស់ Aum ដឹងបាច់ផ្កាទៅសម្ដែងក្ដីរីករាយជាមួយហៃសូ Pok បើកសម្ពោធរថយន្ដអគ្គិសនី BYD ប្រាប់ថាត្រៀមលុយទុក….! មានរូបភាព

Aum Patcharapa អោបបាច់ផ្កាមួយបាច់ធំទៅសម្ដែងក្ដីរីករាយជាមួយសង្សារូបសង្ហាអ្នកមាន ហៃសូ Pok ក្នុងកម្មវិធីបើកសម្ភោធរថយន្ដអគ្គិសនី  BYD ប្រាប់ថាត្រៀមលុយទុកទិញរួចជាស្រេចហើយ

ព្រោះម្ចាស់ចិត្តរូបសង្ហាយ៉ាង Pok Wong Phornprapha បានប្រកាសពត៌មានបើកសម្ភោធរថយន្ដអគ្គិសនី BYD ជាផ្លូវការ ច្បាស់ណាស់ថាតារាស្រីល្បីឈ្មោះ Aum Patcharapa  ត្រូវតែប្រញាប់មកចូលរួមសម្ដែងក្ដីរីករាយចំពោះភាពជោគជ័យរបស់មិត្តប្រុស ដោយនាងបានអោបបាច់ផ្កាយ៉ាងធំទៅជូនដល់ដៃខាងប្រុសតែម្ដង ព្រមទាំងអង្គុយក្បែរៗជាកំលាំងចិត្តទៀត រហូតដល់រូបភាពផ្អែមល្ហែមបានមកដល់ហើយក៏គួអោយស្រលាញ់ណាស់ដែរ

After Footer (Active) - damrei Mr1 Zone2

ដោយខាងស្រីបានផុសរូបព្រមទាំងជូនពរដោយប្រយោគសម្ដែងក្ដីរីករាយយ៉ាងគួអោយស្រលាញ់ថា “ចូលរួមរីករាយផងណាបង Pok អូន Am #rêverautomotive #byd #newenergyforeveryone Rêver x BYD ត្រៀមលុយទុករួចហើយចា ប៉ុន្ដែបើបានហ្វ្រីអត់អសស់លុយប្រហែលជាល្អខ្លាំងណាស់ និយាយចោលទេក្រែងបានឮទៅដល់អ្នកខ្លះ”

ចំណែក​ឯខាងប្រុសបានឃើញប្រយោគខាងលើហើយក៏ប្រញាប់ចូលទៅឆ្លើយតបថា “សង្សាមើលទៅក៏សង្ហាណាស់ដែរហ្ន” ហ្វេនៗឃើញហើយសើចលាន់ទះដៃអោយព្រោងព្រាត

អត្ថបទដោយ : នីត្តា