ធ្វើអោយហ្វេនៗជាច្រើនរំភើបចិត្តទៅតាមអ្នកម៉ាក់រូបស្រស់យ៉ាង Dew Arisara ភរិយាជាទីស្រលាញ់របស់លោក Sebastian Lee ដោយនៅមិនប៉ុន្មានថ្ងៃទៀតទេនិងបានឃើញមុខកូនប្រុសដំបូងហើយ ព្រោះគូរនេះជាមួយមួយគូរទៀតដែលអាចនិយាយបានថាត្រៀមខ្លួនរួចរាល់គ្រប់យ៉ាងក្នុងការចិញ្ចឹមបីបាច់កូន ហើយអ្នកទាំងពីរក៏ទើបតែជប់លៀង Baby Shower ហើយដែរ
ដោយជាក់ស្ដែង Dew Arisara បានបង្ហោះរូបភាពបង្អួតក្បាលពោះដ៏ធំដែលជិតនិងសម្រាលនៅក្នុង IG មានអមជាមួយឃ្លាថា “MOM is just WOW upside down #SILASEZRALEE”
រូបភាពដែលម៉ាក់ៗបានបង្ហោះនោះគឺបង្ហាញអោយឃើញពីក្បាលពោះយ៉ាងធំជិតសម្រាល ប៉ុន្ដែស្អាតកាន់តែខ្លាំងឡើង Dew ជាអនាគតដែលមានស្បែកស្អាតខ្លាំងណាស់ ពោះរកតែស្នាមសង្វាមួយសសៃគ្មាន ហើយលើពោះនាងមានសរសេរពាក់ថា “SILAS” នោះគឺជាឈ្មោះកូនប្រុសរបស់នាងដែលបានត្រៀមទុក ហើយមុននេះអ្នកចាត់ការផ្ទាល់ខ្លួនបានប្រាប់ថាឈ្មោះកូនរបស់ Dew គឺ Cyrus Astra Lee
អត្ថបទដោយ : នីត្តា






















