លើសពីពាក្យថាមិត្ត! Mint Chalida ស្រែកភ្លាត់សម្លេងក្រោយពី Mai Davika នៅនាងទៅកន្លែងមួយនេះហើយអោយរបស់មួយនេះ! មានវីដេអូ

ជាមិត្តសម្លាញ់និងស្និតស្នាលជាមួយគ្នាខ្លាំងណាស់សម្រាប់ Mint Chalida និង​ Mai Davika ដែលតែងតែនៅជាមួយគ្នាគ្រប់សកម្មភាពគ្រប់កម្មវិធីពិសេសក្នុងជីវិត យ៉ាងជាក់ស្ដែងក្នុងថ្ងៃខួបកំណើតរបស់កញ្ញា Mint ឆ្នាំនេះ ក្រៅពី Mai ទៅធ្វើបុណ្យជាមួយក្នុងថ្ងៃល្អៗរបស់មិត្តសម្លាញ់ហើយ នៅមានបង្កើតសកម្មភាពភ្ញាក់ផ្អើលដល់ម្ចាស់ខួបជាមួយកាបូបម៉ាកល្បីតម្លៃថ្លៃ

ដោយថ្មីៗនេះ Mint បានផុសរូបភាពទៅធ្វើបុណ្យនៅវត្តជាមួយ Mai ហើយបន្ទាប់មក Mai នាំទៅហាងកាបូបល្បីឈ្មោះ នៅពេល Mint មកប្រអប់ឃើញរបស់ខាងក្នុងហើយភ្ញាក់ផ្អើលនិងស្រែកឡើងភ្លាត់សម្លេងតែម្ដង

After Footer (Active) - damrei Mr1 Zone2

ដោយ Mint បានសរសេរឃ្លាថា “វាល្អហួសពីអ្វីដែលគិត អគុណខ្លាំងណាស់ណាឯង រវល់ថតរឿងច្រើនហើយនៅឆ្លៀតមករកគេទៀត តែរំភើបលើពីរំភើបទៅទៀតឯងមិនដឹងមានពាក្យអ្វីមកបរិយាយទេ #ស្រលាញ់ខ្លាំងណាស់”

អត្ថបទដោយ : នីត្តា