អ្នកយកពត៌មានមិនគួរសួរឡើយ!! លោក Mark_prin ឆ្លើយសំនួរអំពីចិត្តគាត់ចំពោះតារាស្រី kimmy_kimberley បានយ៉ាងល្អ!
ចាប់តាំងពីក្លាយខ្លួនជាអនាគតកូនកំលោះមកទៅណាមកណាក៏មានតែអ្នកកាសែតតាមសាកសួរអំពីពិធីមង្គលការ ថ្ងៃមង្គលការ ឈុតរៀបកា និងអំពីកូនក្រមុំជានិច្ច។ ហើយថ្មីៗនេះនៅក្នុងកម្មវិធីខួបកំណើតរបស់ផលិតផល Mariza លោក Mark_prin ក៏ត្រូវឆ្លើយជាមួយសំនួរអំពីរឿងទាំងអស់នោះម្តងទៀត ប៉ុន្តែលើកនេះមានសំនួរមួយដែលមិនគួរលើកឡើងមកសួរសោះឡើយ។

ទាក់ទងជាមួយថ្ងៃពាលីតារាប្រុសបានឆ្លើយថាតាមពិតទៅយើងទទួលបានថ្ងៃល្អៗខ្លះៗហើយអាចចុងឆ្នាំ ឬពាក់កណ្តាលឆ្នាំប៉ុន្តែសុំអនុញ្ញាមកប្រាប់ម្តងទៀតដោយសាពេលនេះមិនទាន់បានរើសមួយអោយពិតប្រាកដទេ។ ចំណែកអំពីកូនក្រមុំវិញលោក Mark ប្រាប់ថាពេលនេះកញ្ញា kimmy_kimberley ដើរសាកឈុតរៀបការស្ទើររាល់ថ្ងៃ ដោយសានាងធ្លាប់ពាក់ឈុតច្រើនដើម្បីធ្វើការងារបណ្តាលអោយពេលនេះត្រូវរើសមិនអោយជាន់គ្នា។

សំនួរចុងក្រោយគឺសួរថា “ប្រាកដចិត្តមែនទែនហើយឬថា kimmy_kimberley គឺជានារីម្នាក់នោះ?” តារាប្រុសបានឆ្លើយថាប្រាកដខ្លាំងណាស់ កាន់តែស្គាល់យូរកាន់តែច្បាស់ បាននៅជាមួយកាន់តែលង់នាងខ្លាំងជាងមុន។ នេះហើយជាសំនួរដែលហ្វែនៗគិតថាមិនគួរសួរឡើយ ពីព្រោះតារាទាំងពីរបានសម្រេចចិត្តដល់ថ្នាក់ដើរសាកឈុតរៀបការហើយ មិនដឹងថាសួរបែបនេះដើម្បីអ្វី!?
អត្ថបទដោយ សា



