Pope-Bella ត្រៀមកើបលុយ!! មានអ្នកជំនាញប្រាប់ថា “បុព្វេសន្និវាស២” នឹងទំលាយប្រវត្តិសាស្រ្តជារឿងចំណូលពាន់លានមុនគេ!
“បុព្វសន្និវាសវគ្គ២” កំពុងធ្វើអោយរោងកុនទូទាំងប្រទេសថៃរវល់រកពេលសម្រាកស្ទើរមិនបាន ចាប់តាំងពីថ្ងៃចេញលក់សំបុត្រមកទល់ពេលនេះមនុស្សនៅនាំគ្នាសម្រុកទៅមើលនៅឡើយទេ ចំនួននៅតែច្រើនគួរអោយកត់សំគាល់។ ចំណែកចំណូលវិញរឿងនេះទទួលបានជាង ២៤០លានបាទហើយក្នុងរយ:ពេលត្រឹមតែ ៩ថ្ងៃ ទាំងដែលមិនទាន់បានចេញចាក់បញ្ចាំងនៅតាមប្រទេសជិតខាងផង។

ចុងក្រោយមានអ្នកព្យាករណ៍ច្រើនណាស់ដែលនាំគ្នាដាក់តួលេខថារឿងនេះនឹងក្លាយជារឿងប្រវត្តិសាស្ត្ររកចំណូលបានច្រើនមហាសាលដល់ខ្ទង់ពាន់លានបាត បន្ទាប់ពីចេញចាក់បញ្ចាំងនៅតាមបណ្តាប្រទេសផ្សេងៗ។ មានភាគរយច្រើនណាស់ដែលទំនាយរបស់អ្នកជំនាញទាំងអស់នោះត្រឹមត្រូវព្រោះអ្នកដែលមានចំណាប់អារម្មណ៍ ហើយរងចាំមើលរឿងនេះនៅក្រៅផ្សេងៗក៏មានច្រើនច្រើនដល់ថ្នាក់បារម្មណ៍ថាលក់សំបុត្រមិនទាន់។

តាម Review អ្នកដែលបានទស្សនាហើយពួកគេនិយាយថារឿង “បុព្វសន្និវាសវគ្គ២” ល្អមើលបោះគេមែន មានទាំងសំណើច ស្នេហាអោយអៀនតាម មានទាំងចំណេះដឹងច្រើនឆុតច្រើនឆាកមើលម្តងហើយចង់មើលម្តងទៀត។ រឿងបានពាន់លានបែបនេះតួឯកប្រុស តួឯកស្រីរបស់យើងនឹងក្លាយជាមហាសេដ្ឋីរយលានក្នុងរយ:ពេលយ៉ាងខ្លីតែម្តងហើយតែប៉ុននេះ។
អត្ថបទដោយ សា



