ទំលាប់ដែលចាំបាច់ត្រូវតែធ្វើនៅក្នងគ្រួសាររបស់តារាស្រី chomismaterialgirl និងស្វាមីលោក nottvisrut!

គ្រប់ក្រុមគ្រួសារតែងតែមានទំនៀមប្រចាំត្រកូលមួយដែលសមាជិកក្នុងគ្រួសារទាំងអស់ត្រូវរក្សារនិងធ្វើវាងោយបានខ្ជាប់ខ្ជួន ទោះបីរវល់យ៉ាងណាក៏ត្រូវបង្ហាញវត្តមាននៅថ្ងៃដែលបានកំណត់នោះ។ ដូចគ្នាផងដែលសម្រាប់គ្រួសាររបស់មហាសេដ្ឋី nottvisrut និងតារាស្រី chomismaterialgirl ពួកគេមានការជួបជុំសមាជិកគ្រួសារទាំងអស់នៅក្នុងថ្ងៃមួយនេះ!
រៀងរាល់ថ្ងៃកំណើតរបស់នរណាម្នាក់ជាពិសេសមេគ្រួសារ សមាជិកគ្រួសារទាំងអស់ត្រូវតែមកចូលរួមនៅក្នុងតុអាហារគ្រួសារឯកជន មិនថាជាម្តាយក្មេក ម្តាយបង្កើត ប្អូនកូនក្មួយ ឬសាច់ជីដូនមួយនោះឡើយ។ អ្នកអវត្តមានចាត់ទុកថាមិនគោរព មិនស្រលាញ់ម្ចាស់ខួបកំណើត ដូចច្នេះហើយទើបជានិច្ចកាលហ្វែនៗរមែងឃើញតារាស្រីជាមួយស្វាមីបង្ហោះ Story ពីតុអាហារគ្រួសាររបស់ពួកគេ។
ចុងក្រោយយើងឃើញបរិយាកាសបែបនោះ និងឃើញមុខសមាជិកទាំងអស់រួមគ្នាថតរូបនៅក្នុងថ្ងៃកំណើតរបស់លោក nottvisrut ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ រូបជួបជុំគ្រួសារធំរបស់តារាស្រីនឹងស្វាមីបានធ្វើអោយបណ្តាញសង្គមទាំងមូលមានភាពកក់ក្តៅតាម ពីព្រោះគ្រប់គ្នាបានឃើញ ហើយបានទទួលអារម្មណ៍ស្រលាញ់រដែលសមាជិកគ្រួសារនីមួយៗមានចំពោះគ្នាយ៉ាងច្បាស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា