ស្លៀកអញ្ចឹងនរណាហ៊ានមើល! Yaya កាន់តែខ្លាំងដៃហើយបើស្លៀកចឹងៗ Nadech មិនហាមឬក៏ហាមមិនស្ដាប់អោយប្រាកដ! មានវីដេអូ
កាន់តែធំកាន់តែស៊ិចស៊ីពិតៗសម្រាប់តួឯកស្រីរូបស្រស់ពូកែញញឹម Yaya Urassaya ដែលពេលនេះតែងតែប្រលែងខ្លួនស៊ិចស៊ីៗជាញឹកញាប់ ហើយរូបថតនីមួយៗដុតកំដៅចិត្តហ្វេនៗមិនស្ទើរទេ យ៉ាងជាក់ស្ដែងកញ្ញា Yaya បានធ្វើអោយគ្រប់គ្នាលាន់មាត់ភាំងស្មារតីសារជាថ្មីម្ដងទៀត ជាមួយរូបភាពស្លៀកប៊ីគីនីបង្អួតរូបរាងស្ដូចស្ដើងជាក្ដីប្រាថ្នារបសក្រមុំៗជាច្រើនទៀត
ដោយថ្មីៗនេះ Yaya បានផុសរូបភាពខ្លួនឯង ខណៈពេលឈរនៅមាត់សមុទ្រក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក ទោះបីជាមានកន្លែងរុំពីលើតែក៏មិនអាចបិតបាំងភាពស៊ិចស៊ីរបស់នាងបានដែរ ជាពិសេសចង្កេះស្ដើងតូចដូចក្រដាស ឃើញហើយចង់តែចាក់បាយក្នុងចានចោលអោយចប់រឿងតែម្ដង ប៉ុន្ដែលើកនេះគ្រប់គ្នាឃើញថារូបរាងរបស់នាងអេមហើយ តែនៅចាញ់ឃ្លាប្រយោគរបស់នាងទេ
ព្រោះសាម៉ីខ្លួនបានសរសេរថា “ផ្ញើរទៅអោយជ្រើសរើសជាច្រើនរូប ផ្ញើរត្រលប់មកវិញតែរូបមួយសន្លឹក” ហើយថេកត្រង់ៗទៅអោយ Nadech ហើយខាងប្រុសក៏ឆ្លើយតបវិញថា “កុំប្រាប់ទៅ” អ្នកគាំទ្រឃើញហើយបង្អាប់ព្រោងព្រាតតែម្ដង
អត្ថបទដោយ : នីត្តា























