ពិធីករចិត្តព្រះ!! កញ្ញា Pao.kingkan និយាយពេញៗមាត់ថាបើមិនបានកម្មវិធីរបស់លោក kanchai ជួយនាងមិនអាចមានថ្ងៃនេះបានឡើយ!
នរណាក៏ល្បីថាកម្មវិធី Hone-Krasae របស់លោក Num Kanchai ជាកម្មវិធីយកមនុស្សមកប្រលៃដែល គ្រប់អ្នកដែលប្រព្រឹទ្ធខុសឆ្គងចំពោះអ្នកដទៃ និងសង្គមជាត់រមែងត្រូវមហាជនរិះគន់ ហើយស្អប់បន្ទាប់ពីទទួលការអញ្ជើញអោយឡើងកម្មវិធីនេះ។ ផ្ទុយទៅវិញសម្រាប់ជនរងគ្រោះ ជនដែលតរូវការជំនួយពីសង្គមជាតិពួកគេរមែងទទួលបានជីវិតដែលមានឯករាជ ជីវិតដែលរីកចម្រើនជាងមុន។

មួយក្នុងចំណោមមនុស្សជាច្រើនដែលទទួលបានជំនួយពីលោក Num Kanchai គឺជាតារាស្រីដែលស្ទើរគ្មានការងារ មិនមានសូម្បីលុយជិះឡានទៅចូលរួមធ្វើជាភ្ញៀវកិត្តយសអោយកម្មវិធ Hone-Krasae ។ តារាស្រី Pao.kingkan ប្រកាសក្តែងៗថាជីវិតរបស់នាងផ្លាស់ប្តូរ ៣៦០ ដឺក្រែបន្ទាប់ពីបានចូលរួមកម្មវិធីរបស់ពិធីករប្រុសចិត្តធម៌ នាងទទួលបានការងារច្រើន អាចរកចំណូលមកជួយខ្លួនឯងនឹងគ្រួសារបានយ៉ាងធូធារក៏ព្រោះលោក Num។

កញ្ញា Pao.kingkan បន្ថែមថាលោក នុម ជាមនុស្សដែលនាងមិនអាចបំភ្លេចគុណបានអស់មួយជីវិត រាល់ថ្ងៃនេះកំពុងរកឧកាសទៅជួបក្រាបអរគុណគាត់ដែលបានផ្តល់ជីវិតថ្មីដែលស្រស់បំព្រងអោយនាង។ សរុបមកពីធីករមាត់ឆៅដែលនរណាៗក៏ខ្លាច តាមពិតទៅគាត់ជាមនុស្សចិត្តធម៌ណាស់ ឃើញនរណាគេជួបក្តីលំបាកគាត់ដឹងតែលូកដៃទៅជួយជ្រុមជ្រែងគេរហូតទទួលបានជោគជ័យក្នុងជីវិត។
អត្ថបទដោយ សា



