ស្រីៗទាល់តែចឹងទើបមិននៅព្រៅ! Janji ព្រមសារភាពត្រង់ៗទាំងអៀនថាខ្លួនពិតជាតាមញ៉ែ Mario មុនពិតមែនដោយវិធី…..! មានវីដេអូ

ចាត់ទុកថាជាគូរស្នេហ៍តារាដែលមិនសូវជាហ៊ឺហារឬបង្អួតអោយគេដឹងឮអីខ្លាំងនោះទេ សម្រាប់ Janji Janjira ជាមួយតារាសម្ដែងប្រុស Mario Maurer ដោយនៅពេលថ្មីៗនវខាងស្រីមានឱកាសមកចូលរួមក្នុងកម្មវិធីនិយាយសន្ទនាឆ្លងឆ្លើយ GoyNattyDream Channel ព្រមទាំងនិយាយសារភាពត្រង់ៗគ្មានលាក់លៀម

Janji Janjira និយាយពីសកម្មភាពកាលពីដំបូងមុននិងក្លាយជាស្នេហាថា Janji ស្រែកគាំទ្រខ្លាំងពេលគាត់ចាប់ផ្ដើមល្បីឈ្មោះ ហើយក៏បានជួបគ្នាផងដែរ គឺស្របពេលដែលខាងប្រុសនៅទំនេរល្មម ពេលនិងគិតថាមានឱកាសតែអាចទៅរួចទេ តែមើលៗទៅដូចគ្មានភាគរយសោះ ប៉ុន្ដែចុងក្រោយក៏បាននិយាយគ្នា

After Footer (Active) - damrei Mr1 Zone2

ព្រមទទួលស្គាល់ថាខ្លួនជាអ្នកចូលចិត្តហើយញ៉ែខាងប្រុសមុន តែមិនមែននៅសុខៗហើយដើរទៅញ៉ែទេ ត្រូវស្គាល់គ្នាសិន ជាមនុស្សគិតលឿន ធ្វើលឿន ចូលចិត្តគេ ចូលទៅរកគេ នៅពេលមានស្នេហាលះបង់គ្រប់យ៉ាង យកចិត្តទុកដាក់គ្រប់ពាក្យសម្ដីនិងទង្វើ ប្រសិនបើមានការខឹងងង៉ក់ និយាយហើយស្ដាប់មិនចូលត្រជាក់វាជារឿងធម្មតា ដល់ពេលធំឡើងក៏ចេះសុំទោសគ្នា

ដល់ពេលសួរថា ចង់មានគ្រួសារ Janji ឆ្លើយតបថា  បច្ចុប្បន្ននេះចង់ចប់ដោយយកកូនមានគ្រួសារដូចសម័យមុនទេ គិតតែថ្ងៃនេះយើងរីករាយសប្បាយចិត្តឬនៅ ថ្ងៃនេះធ្វើបានល្អបំផុតឬនៅ បើវាល្អហើយច្បាស់ជាវាកើតឡើងបន្ដបន្ទាប់ បើអស់សង្ឃឹមរឿងអនាគតហើយវាគ្មានអ្វីកើតឡើងនោះទេ វាច្បាស់ជារលាយបាត់ទៅអស់

អត្ថបទដោយ : នីត្តា