តារាស្រីមួយក្រុមបានជួបជុំគ្នាម្ដងទៀតដោយនាំគូស្នេហ៍ហាយសូរបស់ខ្លួនមកជាមួយរៀងៗខ្លួន។នៅពេលណាដែលមានពេលទំនេរ តែងតែជួបជុំគ្នាសម្រាប់ក្រុមកំពូលតារាសម្ដែងប្រចាំប៉ុស្ដិ៍លេខ៣ មាន Taew-Pranai, Matt-Songkran, Mint-Phupha, Mew-Saint និង Toey Jarinporn។
ថ្មីៗនេះ តារាស្រីបានជួបជុំគ្នាម្តងទៀត ដើម្បីអបអរថ្ងៃកំណើតដោយក្នុងនោះគេឃើញមាន Taew Mint Miew ជាមួយនឹងគូស្នេហ៍របស់ពួកគេ។ ប៉ុន្តែព្រឹត្តិការណ៍នេះហាក់បាត់ខ្លួន Toey Jarinporn ខណៈMatt ក៏មិនឃើញនាំSongkranមកជាមួយផងដែរ។ បន្ទាប់ពីរូបថតដែលពួកគេឈរជុំគ្នាប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិ ពីបេះដូងរបស់ពួកគេផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya





