មុននឹងបង្ហោះរូបស៊ិចស៊ីរបស់ខ្លួនYayaមិនភ្លេចសុំការអនុញាតពីសង្សា Nadech ជាមុនសិន!

លើកនេះ ហតនិងស៊ិចស៊ីខ្លាំងមែនទែន សម្រាប់តួឯកស្រី របស់កំពូលតារាស្រី កញ្ញា Yaya Urassaya ជាមួយនឹងរ៉ូបពណ៌ខ្មៅ រាងជ្រៅ វាលខាងក្រោយផងដែរ ពិតជាស្រស់ស្អាត ។ ថ្មីៗនេះ Yaya បានបង្ហោះរូបភាពមួយចំនួនលើក​នេះ​វា​ជា​ឈុត​ប៊ីគីនី​ពណ៌​ស៊ីជំពូម្ដងដែលមើលយ៉ាងណាពិតជាសាកសមជាមួយនឹងស្បែក និងរូបរាងរបស់នាងមែនទែន។

សម្រាប់ហ្វេនៗ និងមិត្តភក្ដិតារាជាច្រើនដែលឃើញហើយបេះដូងរំភើបលោតញាប់ញ័រខ្លាំងតែម្ដង។ អ្វី​ដែល​សំខាន់​នោះ Caption ក៏​បាន​និយាយ​យ៉ាង​ដូច្នេះថា រូប​មួយ​សន្លឹក​នេះ Nadech បញ្ជាក់​ខ្លួន​ឯង​ថា​អាច​ពាក់​បាន ។ ដោយ  Yaya បង្ហើបថា នាងបានផ្ញើរូបថតជាច្រើនសន្លឹកឱ្យNadechដើម្បីជ្រើសរើសថាផុសមួយណាល្អ ។
After Footer (Active) - damrei Mr1 Zone2
Eriya