តួឯកស្រីនាង Margie ញញឹមប្រិមប្រិយបានឪក្មេកយល់ចិត្ត ថ្លៃរៀនសាលាកូនចេញឲដល់ទៅមួយលាន…

តួឯកស្រីជើងចាស់សម្រស់ចាំអ្នកម្ដាយកូនពីរនាង Margie Rasri ត្រលប់មកធ្វើការក្នុងវិស័យសិល្បៈវិញ​ ព្រមទាំងនិយាយប្រាប់ពីស្ថានភាពជីវិតបច្ចុប្បន្នរបស់នាង ធ្វើឲមហាជនដឹងហើយមានតែសសើរមានតែច្រណែនពីវាសនារបស់នាងបានទាំងស្វាមីល្អ កូនៗគួរឲស្រលាញ់​ ឪពុកម្ដាយក្មេកយល់ចិត្ដ។

ដោយតារាស្រីនាង Margie បានឲដឹងផងដែរថាពេលនេះកូនជាទីស្រលាញ់ទាំងពីររបស់នាងដល់វ័យចូលរៀនហើយ ធ្វើឲរូបនាងមានពេលវេលាសម្រាប់ខ្លួនឯងបានខ្លះ និងមានពេលត្រលប់មកធ្វើការវិញផងដែរ។ ឯថ្លៃសាលារៀនវិញខ្ពស់ណាស់ កូនទាំងពីររបស់នាងចូលរៀនសាលាអន្ដរជាតិជិតផ្ទះតំលៃជិតមួយលានបាតក្នុងមួយឆ្នាំ បើចេញខ្លួនឯងមិនដឹងយ៉ាងណាទេនេះសំណាងហើយដែលលោកតាជាអ្នកចេញថ្លៃសាលាឲ។ ថែមលោកតាក៏ចិត្តល្អបានជួយចេញថ្លៃធ្វើផ្ទះមួយចំណែកនៃផ្ទះថ្មីរបស់នាងផងដែរ ធ្វើឲកូនៗមានកន្លែងធំទូលាយស្រួលរត់លេងជាងមុន។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ