តួឯកប្រុសលោក Push មើលថែភរិយាគ្រប់ជំហ៊ាន ចូលរួមកម្មវិធីក្នុងឈុតរ៉ូបពោះធំស្អាតអលង្ការ…

ពិតជាស្វាមីល្អគួរឲសសើរមែន! គូស្នេហ៍តារាកំពុងមានសមាជិកថ្មីក្នុងគ្រួសារគូរបស់លោក Push Puttichai និង Jui Warattaya បង្ហាញវត្ដមានចូលរួមក្នុងកម្មវិធីមួយកន្លែង ខណះពេលនេះតារាស្រីនាង Jui ក៏កំពុងពពោះកូនក្នុងផ្ទៃ លោក Push ក៏នៅក្បែរមើលថែកាន់ដៃជាប់មិនឲរំលងពីក្រសែភ្នែកនោះឡើយ តាមថែភរិយានិងកូនតូចគ្រប់ជំហ៊ាន។

គូនេះអាចនិយាយបានថាក្ដីប្រាថ្នាដូចបំណង ព្រោះតាំងពីរៀបការហើយរយះពេល៣ឆ្នាំកន្លងមកទាំងលោក Push និង​ Jui គឺប្រាថ្នាចង់បានកូនណាស់ ហើយពេលនេះក៏ដូចបំណងភរិយាបានពពោះកូនដំបូងហើយ​ធ្វើឲទាំងមិត្តភក្ដិនិងក្រុមគ្រួសារចូលរួមត្រេកអរនឹងភាពរីករាយរបស់អ្នកទាំងពីរផងដែរ។ ហើយតាំងពីពពោះមក Jui ក៏មិនសូវបានចេញទៅណាដែរគឺនៅមើលថែខ្លួន​ តែថ្ងៃនេះក៏បានចេញមុខក្នុងកម្មវិធីមួយមើលសង្គមខ្លះ អ្នកម្ដាយថ្មីថ្មោងតែងខ្លួនឡើងស្អាតប្រិមប្រិយ ថែមមានស្វាមីមកតាមមើលថែមិនឲរបូតពីដៃតាមមើលគ្រប់ជំហ៊ានឲតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ