ជាតារាស្រីខ្យូតគួរអោយខ្នាញ់ក្នុងចិត្តរបស់ទស្សនិកជនជានិច្ចសម្រាប់កញ្ញា Buanalinthip តួឯកស្រីមិនជាប់កុងត្រា រាងតូច សម្រស់ស្អាតពីធម្មជាតិ ដែលមួយរយ:ចុងក្រោយនេះបានបង្ហាញមុខជាតួឯកស្រីច្រើនរឿងចេញចាក់ផ្សាយស្ទើរគ្រប់ស្ថានីយ៍ទូរទស្សន៍។ ថ្ងៃនេះតារាស្រីបានឡើងអាយុមួយឆ្នាំបន្ថែមទៀតជាផ្លូវការណ៍ នាងឆ្លងថ្ងៃពិសេសជាមួយហ្វែនៗដោយរូបនៅក្នុងអ៊ិនស្តាក្រាមដែលធ្វើអោយគ្រប់គ្នាដាក់ងារថ្មីដើម្បីហៅនាង។

កញ្ញា Buanalinthip ផុសរូបដ៏សែនស្រស់ស្អាតក្នុងរូបរាត្រីពណ៌សាច់ ទំលាក់សក់រួចពាក់មង្កុតតូចមួយនៅលើកក្បាលប្រៀបបានដូចជាព្រះនាងតូចដែលស្អាតបំផុតក្នុងថ្ងៃនេះហើយបានសសេរជា Caption ថា “Make a wish 🎂✨”។ ដែលបន្ទាប់ពីផុសហើយមានមនុស្សច្រើនណាស់បានចូលខមមិនជូនពរអោយនាង ហេងហេង សុខភាពល្អ ការងារចូលច្រើនៗ ហើយមានតែអ្នកអាណិតស្រលាញ់គ្រប់ទិសទី។

មានអ្នកគាំទ្រនៅស្រុកក្រៅច្រើនណាស់ដែលហៅនាងថា “Princess” និងនាំគ្នានិយាយមិនដាច់ពីមាត់ឡើយថាកញ្ញា Buanalinthip នៅតែជា No.1 ក្នុងចិត្តរបស់ពួកគេជានិច្ច។ សម្រាប់តារាស្រីអាយុ ៣៣ ឆ្នាំគ្រាន់តែជាតួលេខដើម្បីហៅតែប៉ុននោះ ការឡើងអាយុមិនអាចធ្វើអ្វីសម្រស់របស់នាងបានឡើយ ១០ ឆ្នាំមុនស្អាតយ៉ាងណាពេលនេះ Buanalinthip នៅស្អាតបែបនោះដដែល។ Happy Birthday Princess!! Happy Buanalinthip’s Day!!
អត្ថបទដោយ សា



