កូនដំបូងអញ្ចឹងហើយ! DJ Put បារម្ភពីភរិយាខ្លាំងណាស់កាន់ដៃត្រកងគ្រប់ជំហានមិនព្រមលែងទេហ្វេនៗឃើញហើយទ្រាំមិន…..! មានវីដេអូ

អាចនិយាយបានថាមានក្ដីសុខណាស់ សម្រាប់លោកប៉ាអ្នកម៉ាក់បទពិសោធន៍ថ្មីយ៉ាង DJ Putthichai និងភរិយាវ័យក្មេង Jui Warataya ដែលពេលនេះមានទាយាទកូនដំបូងហើយ សមបំណង មានសុភមង្គលបំផុត ក្រោយពីព្យាយាមជាច្រើនដងនិងយូរឆ្នាំណាស់ទំរាំបានមួយនេះ

ហើយនេះក៏ជាមូលហេតុដែលធ្វើអោយលោកប៉ារូបសង្ហាប្រយ័ត្នប្រយែងគ្រប់ជំហានមើលថែយកចិត្តទុកដាក់ពីភរិយាគ្រប់ជ្រុងជ្រោងទាំងអស់ស្ទើរតែមិនអោយដើរខ្លួនឯងទៅហើយ ដោយជាក់ស្ដែង DJ Put បានផុសវីដេអូ ដែលសាម៉ីខ្លួនព្យាយាមត្រកងភរិយាក្នុងឈុតដ៏ស្រស់ស្អាត ពាក់ស្បែកជើងដែងចោទខ្ពស់ ព្រោះត្រូវមកចូលរួមកម្មវិធី ហើយត្រូវដើរចុះពីលើជណ្ដើរមកទៀត រឿងនេះធ្វើអោយស្វាមីត្រូវមើលថែខ្លាំងបំផុតព្រោះខ្លាចភរិយានិងកូនមានគ្រោះថ្នាក់ អមជាមួយឃ្លាថា “កាន់អោយជាប់ណាអ្នកម៉ាក់”

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយអ្នកនៅក្នុងសិល្បៈនិងអ្នកគាំទ្រ ដង្ហែគ្នាមកចូលរួមសម្ដែងការយល់ឃើញពីភាពគួអោយស្រលាញ់របស់ប៉ាៗនិងសម្រស់របស់ម៉ាក់ៗជាច្រើនហូរហែរ

អត្ថបទដោយ : នីត្តា