ផ្អើលគេទៀតហើយ! Chompoo Araya ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងតម្លៃខោវអាវដែលនាងកំពុងពាក់លើខ្លួន! មានរូបភាព
Chompoo Araya ជាប់ឈ្មោះជាអ្នកលេងហ្វេសិនសំលៀកបំពាក់លេខមួយក្នុងប្រទេសថៃ ចង់ម៉ាកអីម៉ូតអី ស្លៀកហើយដឹងតែឡូយគ្មានពីរ នាងចាប់អ្វីយកមកស្លៀកក៏ល្បីទាំងអស់ ដូចកាលពីមុនបង្កើតការភ្ញាក់ផ្អើលនិងសំលេងសើចជាច្រើន ជាមួយឈុតវាលដើមទ្រូងដល់ថ្នាក់មិត្តសម្លាញ់យ៉ាង Morakot ត្រូវចូលមកបង្អាប់
ហើយជាក់ស្ដែងនៅក្នុងថ្ងៃខួបកំណើតរបស់អ្នកម៉ាក់ Chompoo សាម៉ីខ្លួនក៏បាននាំអ្នកម៉ាក់ទៅជប់លៀងឆ្លងខួបកំណើតនៅហាង Omaka ជុំគ្នាជាមួយមិត្តភ័ក្ដ ហើយពាក់អាវខាវប៊ូយអាវខាវប៊ូយ TROMPE L’OEIL DENIM JACKET ម៉ាក Schiaparelli និងបូករួមជាមួយគ្រឿងលម្អផ្សេងៗទៀតនៅលើខ្លួនកាន់តែឡូយទ្វេដងទៅទៀត នៅពេលយើងក្រលេកមកមើលតម្លៃវិញគឺថាកប់ណាស់ 2,700 អឺរ៉ូ ឬគិតជាលុយបាតប្រហែលជា 98,000 តែប៉ុណ្ណោះ!
អាចនិយាយបានថាមួយឈុតនេះបើមិនមែន Chompoo ពាក់ទេច្បាស់ជាពន្លត់ភ្លើងមិនទាន់ទេ ប៉ុន្ដែដោយសារតែ Chompoo ទើបទទួលបានយ៉ាងងាយស្រួលយ៉ាងនេះ
អត្ថបទដោយ : នីត្តា





















