លើឆាកអន្តរជាតិ MISS UNIVERSE ប្រាកដជាកក្រើកព្រោះតែថៃរកឃើញស្រីស្អាតដាច់គេត្រៀមប្រកួតប្រជែងធំ

ភ្នំពេញ៖ វិស័យបវករញ្ញាអន្តរជាតិ ឬ កម្ពុជាពេលនេះកំពុងមានសន្ទុះការគាំទ្រខ្លាំង ហើយបើក្រឡេកមកមើលប្រទេសជិតខាងយើងគឺប្រទេសថៃជាប្រទេសជឿនលឿនមួយក្នុងតំបន់នោះ ទើបតែបញ្ចប់ការការប្រកួតជ្រើសរើស បវរកញ្ញា MISS UNIVERSE THAILAND 2022 ហើយដោយរកឃើញកជ័យលាភីដែលមានរូបសម្រស់ស្អាតខ្លាំង អមដោយសមត្ថភាពចំណេះដឹងខ្ពស់ផងដែរ។

គួរឱ្យចាប់អារម្មណ៍មែនពីប្រទេសថៃ MISS UNIVERSE THAILAND 2022 បានរកឃើញជ័យលាភហើយកាលពីដើមខែសីហានេះ គឺកញ្ញា Ann – Anna Suangamiam (អេន អេនណា សឿងហ្គាំអៀម ) ម្ចាស់មគុដ Miss Universe Thailand 2022 ។ ឆ្នាំនេះ បេក្ខភាព MISS UNIVERSE THAILAND 2022 សុទ្ធតែស្អាតមិនធម្មតា រហូតធ្វើឱ្យគណៈកម្មការពិបាកដាក់ពិន្ទុជ្រើសរើស រូបណាទទួលបានពានរង្វាន់ តែទោះបីជាយ៉ាងណា អ្នកដឹកនាំកម្មវិធី គណៈកម្មការដែលមកពីបណ្តាដៃគូក្រុមហ៊ុនឧបត្ថម្ភជាច្រើន គាំទ្រលើកម្មវិធី Miss Universe Thailand 2022 នៅតែអាចចម្រាញ់ជម្រើសបវរកញ្ញាថៃទាំង៥រូបនេះ ហើយម្ចាស់មគុដផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងចំណោមក្រុមហ៊ុនចួលរួមបរិច្ចាគគាំទ្រដល់បវរកញ្ញា MISS UNIVERSE THAILAND 2022 យ៉ាងច្រើននោះ គឺមានក្រុមហ៊ុនធំលំដាប់ជួរមុខរបស់ថៃមួយគឺ Vega Natural Co., Ltd ដែលមានលោកស្រី (ថាត់សានី វ៉ាន់ណាថុង) Tassanee Wannathong, CEO of Vega Natural Thailand។

ថ្លែងក្នុងកិច្ចសំភាសន៍លោកស្រីបានប្រាប់ដំណើរការនិងជ្រើសរើស Miss Universe Thailand 2022 ឱ្យដឹងថា ទម្រាំឈានដល់វគ្គចុងក្រោយនៃការប្រកួតជ្រើសរើសទាំងលោកស្រីនិងគណកម្មការទាំងអស់គ្នាសុទ្ធតែពិបាកក្នុងសម្រេចចិត្តព្រោះតែមើលឃើញគ្រប់បេក្ខភាពទាំងអស់ មានសមត្ថភាព ហើយបើនិយាយសម្រស់វិញគឺថា ស្អាតប្រហាក់ប្រហែល។ តែទោះយ៉ាងណាក៏ ក្នុងនាមលោកស្រីជាគណៈកម្មការមួយរូប មើលឃើញនិងអាចជ្រើសរើសបាន។ ជាមួយគ្នាក្រុមហ៊ុនរបស់លោកគឺបានយកជ្រើសរើសជ័យលាភីទាំង៥រូបក្លាយបវរកញ្ញាតំណាងឱ្យ Vega Natural Thailand ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងនិងគ្រឿងថែរក្សាសម្រស់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vega Natural Thailand ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងនិងគ្រឿងថែរក្សាសម្រស់សុខភាពមួយធំជាងគេ របស់ប្រទេសថៃ។ ផលិតផលរាប់សិបមុខ សុទ្ធសឹងតែចម្រាញ់ផលិតផលធម្មជាតិ ឆ្លងកាត់ត្រួតពិនិត្យពីក្រសួងសុខាភិបាល និង ឡាប៊ូត្រួតពិនិត្យច្បាស់លាស់មុននឹងចេញលក់ទីផ្សារនិងដាក់ប្រើប្រាស់។

Vega Natural Thailand ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងនិងគ្រឿងថែរក្សាសម្រស់សុខភាព ដែលតែងតែចូលរួមគាំទ្រដល់វិស័យបវរកញ្ញានៅប្រទេសថៃ ក្រុមហ៊ុននាំមុខគេមួយគាំទ្រដល់វិស័យសិល្បៈ តារាៗ អ្នកល្បីៗ និងជាពិសេសសង្គមផងដែរ។ អ្វីដែលរឹតតែពិសេសនោះ ក្រុមហ៊ុន Vega Natural Thailand ជាក្រុមហ៊ុនធំដែលផ្គត់ផ្គង់និងគាំទ្រដល់វិស័យគ្រឿងសម្អាងនិងថែសម្រស់នៅកម្ពុជា ដែលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរទូរទាំងប្រទេសផងដែរ៕

JVFedykB_gDuGdpurSRxtmEkPPi/s1600/297258487_595551745308622_925509783250244217_n.jpg” style=”display: block; padding: 1em 0; text-align: center; “>

Vega Natural Thailand ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងនិងគ្រឿងថែរក្សាសម្រស់សុខភាព ដែលតែងតែចូលរួមគាំទ្រដល់វិស័យបវរកញ្ញានៅប្រទេសថៃ ក្រុមហ៊ុននាំមុខគេមួយគាំទ្រដល់វិស័យសិល្បៈ តារាៗ អ្នកល្បីៗ និងជាពិសេសសង្គមផងដែរ។ អ្វីដែលរឹតតែពិសេសនោះ ក្រុមហ៊ុន Vega Natural Thailand ជាក្រុមហ៊ុនធំដែលផ្គត់ផ្គង់និងគាំទ្រដល់វិស័យគ្រឿងសម្អាងនិងថែសម្រស់នៅកម្ពុជា ដែលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរទូរទាំងប្រទេសផងដែរ៕

វិឌីអូ៖

អត្ថបទដោយ Renno រូបភាព Facebook