មានដំណឹងល្អហើយលឿនមែន! គូស្នេហ៍តារាទើបរៀបការថ្មីថ្មោងគូរបស់តួឯកប្រុសលោក Weir Sukollawat និងភរិយា Vicky ្ប្រកាសប្រាប់កំពុងមានកូនក្នុងផ្ទៃ មានកូនតូចមកនៅជាមួយហើយត្រៀមព្រមជាឪពុកម្ដាយថ្មីថ្មោង។
តួឯកប្រុសលោក Weir Sukollawat បានក្លាយជាឪពុកគេដូចចិត្តប្រាថ្នា ដូចអ្វីដែលរូបលោកធ្លាប់ឲសម្ភាសន៍ហើយ ហើយលោកនិងភរិយាក៏ប្រកាសដំណឹងមានកូនតូចនេះឲអ្នកគាំទ្រនិងមហាជនបានដឹងផងដែរ។ ដោយទាំងគូបានចូលរោងការនឹងគ្នាកាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ មុនរៀបការលោក Weir ក៏ធ្លាប់និយាយផងដែរថារូបលោកមានអាយុរកាន់តែច្រើនដែរហើយចង់មានបង្កើតក្រុមគ្រួសារនិងចង់បានកូនហើយ ក្រោយការហើយរូបលោកព្រមនឹងយកកូនតែម្ដង។ ពេលនេះបានដូចចិត្តពេលនេះភរិយារបស់លោក Vicky មានកូនតូចក្នុងផ្ទៃហើយ ធ្វើឲទាំងរូបលោកជាឪពុកនិងក្រុមគ្រួសារត្រេកអរណាស់និងដំណឹងណាស់។ តែការមានកូនលឿនយ៉ាងនេះរបស់អ្នកទាំងពីរ ក៏ធ្វើឲមានមតិមហាជនមួយចំនួននិយាយផងដែរថាឬមួយគូនេះមានកូនមុនរៀបការ? យ៉ាងណាក៏ដោយក៏ទាំងគូបានចូលរោងការនិងក្លាយជាគូស្វាមីភរិយានិងមានសមាជិកថ្មី ជាគ្រួសារកក់ក្ដៅហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ