ជាគូស្នេហ៍ដែលមានស្ថានភាពទំនាក់ទំនងឡើងចុះជានិច្ចកាល ចំពោះស្នេហាររបស់លោក songkarn_tae ជាមួយកញ្ញា mattperanee ដោយតែងតែមានពត៌មានមិនចុះសម្រុងញឹកញាប់គួរអោយកត់សំគាល់ខ្លាំង។ ចុងក្រោយនៅក្នុងឧកាសពិសេសរបស់ប្រជាជនថៃអ្នកទាំងពីរចែកជើងគ្នាឆ្លងកម្មវិធីខុសពីឆ្នាំមុនដែលនាំគ្នាទៅក្រាបម្តាយរបស់ខាងប្រុសព្រមគ្នា។

នៅថ្ងៃទិវារំលឹកគុណម្តាយលោក “សង្ក្រាន” ផុសរូបកូនស្រីជាមួយម្តាយរបស់ខ្លួនព្រមជាមួយសារផ្ញើរជូនអតីតភរិយាអោយនាំកូនស្រីមកលេងអតីតម្តាយក្មេកអោយបានកាន់តែច្រើនជាងមុន។ ចំណែកតារាស្រី mattperanee នាងផុសរូបធ្វើបុណ្យដាក់បាតជាមួយចាស់ៗខាងនាងតែម្នាក់ឯង។

ដែលគួរអោយចំលែកបំផុតនោះគឺពួកគេមិនបាន like រូបគ្នាទៅវិញទៅមកឡើយ បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់ផ្តើមនាំគ្នាយោងទៅនឹងការដែលលោក songkarn_tae មិនបានបង្ហាញវត្តមាននៅក្នុងការជួបជុំញ៉ាំអាហារឆ្លងថ្ងៃកំណើតអោយកញ្ញា Mint Chalida ជាមួយក្រុមដែលមិត្តស្រីស្និទ្ធបំផុត ហើយគិតថាទាំងពីរនាក់កំពុងមានរឿងមិនចុះសម្រុងគ្នាទៀតហើយ។
អត្ថបទដោយ សា



