Prang Kannaran ស្អាតគ្រប់គ្រឿងពិតៗសមត្ថភាពលើសមាឌក្រៅពីសម្ដែងនៅអាចដេញហ្គីតានិងច្រៀងបានយ៉ាងពិរោះទៀត! មានវីដេអូ

ជាតារាស្រីម្នាក់ទៀតដែលពោរពេញទៅដោយសមត្ថភាព សម្រាប់តួឯកស្រី Prang Kannaran ព្រោះក្រៅពីកាសម្ដែងឬរឿងជាច្រើនទៀតហើយ ចំណែកឯរឿងខាងផ្នែកតន្ដ្រីក៏នាងធ្វើបានល្អមិនចាញ់ជំនាញផ្សេងៗនោះទេ

ជាក់ស្ដែង Prang ក៏បានបង្ហាញវីដេអូខណៈដែលនាង​កំពុងចាប់កាន់ហ្គីតាមកដេញជាបទភ្លេង ព្រមទាំងបន្លឺសម្លេងច្រៀងពិតៗ អោយហ្វេនៗបានស្ដាប់កំសាន្ដ ប៉ុន្ដែសូមប្រាប់ថាសម្លេងស្រួយពិរោះខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

រឿងនេះហ្វេនៗសុទ្ធនាំគ្នាចូលមកចុចឡាយ ព្រមទាំងផ្ញើររូប emoji រូបបេះដូងជាច្រើនព្រោងព្រាត ព្រមទាំងលាន់មាត់សរសើរគ្រប់ៗគ្នាអំពីសមត្ថភាពដែល Prang Kannaran មានឃើញបែបនេះហើយកាន់តែធ្វើអោយហ្វេនៗលង់ស្រលាញ់នាងកាន់តែខ្លាំងឡើង

អត្ថបទដោយ : នីត្តា