ឆ្លើយហើយទំនាក់ទំនងពេលនេះស្និទ្ធលើសពីមិត្តរួមការងារ!! លោក hussaweee និងកញ្ញា narinnarinrak អោយសម្ភាសន៍ព្រមគ្នា Update ពីលំដាប់សម្ព័ន្ធភាព!
សម្រាប់ទស្សនិកជនជាពិសេសហ្វែនៗរបស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ គូតួឯករឿងភាគ Kem-Mook ជាគូដែលមានសំលេងគាំទ្រអោយស្រលាញ់គ្នាមែនទែនច្រើនបំផុត ហើយទំនងមើលទៅក្តីស្រមៃរបស់អ្នកគាំទ្រដូចជាកំពុងក្លាយជាកាពិតហើយ ដោយសាចុងក្រោយនេះទាំងគូបានចេញមុខអោយសម្តាសន៍ផ្តល់ដំណឹងល្អៗមួយចំនួនអោយគ្រប់គ្នាបានសប្បាយចិត្ត។

នៅក្នុងឧកាសបើកសម្ភោធរឿងភាគថ្មី លោក hussaweee និងកញ្ញា narinnarinrak បានអោយសម្ភាសន៍ថាពេលនេះពួកគេជិតស្និទ្ធគ្នាលើសពីមិត្តរួមការងារហើយតែក៏មិនទាន់អាននិយាយថាជាសង្សារនឹងគ្នាបានដែល។ បច្ចុប្បន្នយើងជឿចិត្តគ្នាច្រើនជាងមុនមានអ្វីក៏តែងតែពិភាគ្សាគ្នារហូត សម្រាប់លោក hussaweee គាត់ចង់ក្លាយជាម្នាក់ដែលតែងតែបង្ហាញវត្តមាននៅពេលនាងត្រូវការ។

បន្ទាប់ពីតារាទាំងពីរបានអោយចម្លើយ អ្នកដឹងនាំរឿងអ្នកនាង ningpanita មនុស្សជិតដិតរបស់តារាប្រុសស្រីបានចេញមកផុស Confirm ថា “មិនបាច់ប្រញ៉ាប់ស្រលាញ់អោយពេញ ១០០ តែសូមអោយស្រលាញ់គ្នាបន្តិចម្តងៗអោយអស់ពីចិត្ត 🤍🖤 @hussaweee @narinnarinrak”។ ឃើញហើយមានមនុស្សច្រើនណាស់ដែលចាប់ផ្តើមនាំគ្នាចូលមកសម្តែងក្តីរីករាយដែលនៅទីបំផុតទំនាក់ទំនងរបស់ពួកគេបានរំកិលទៅរកចំនុចដែលហៅថាស្នេហា។
អត្ថបទដោយ សា



