អ្នកម៉ែប្រញ៉ាប់ចេញរកស៊ី!! Chomismaterialgirl ចង់អោយកូនឆាប់ធំ ដោយចាប់ធ្វើរឿងបែបនេះទាំងដែល Abigail ទើបមានអាយុ ៤ខែ!

តំណែងអ្នកម្តាយសម័យថ្មីដែលល្អបំផុតនាពេលបច្ចុប្បន្ននេះត្រូវលើកអោយតារាស្រីមាតាហ្វាសសិន Chomismaterialgirl ដែលចាប់តាំងពីបានសម្រេចចិត្តធ្វើជាម្តាយរបស់គេនាងមិនដែលបង្ករកំហុស ឬមិនយកចិត្តទុកដាក់ចំពោះមុខនាទីថ្មីរបស់នាងសោះឡើយ។ រហូតមកទល់សព្វថ្ងៃមានអ្នកម្តាយថ្មីថ្មោងច្រើនណាស់ដែលបានរៀនសូត្រ ហើយយកនាងជាគម្រូក្នុងការចិញ្ចឹមកូនក៏ដូចជាការមើលថែរក្សាគ្រួសារទាំងមូល។

តារាស្រីតែងតែបណ្តោយអោយក្មេងៗលូតលាស់តាមអាយុ តាមចំណង់ចំណូលចិត្ត និងតាមស្តាលយ៍ដែលពួកគេត្រូវការ ដោយឡែកសម្រាប់ Abigail កូនស្រីទី៣ហ្វែនៗសង្កេតឃើញថាអ្នកនាង Chomismaterialgirl ហាក់បីដូចជាស្រូតជាកូនមុនៗបន្តិច។ សម្រាប់កូនពៅអ្នកម៉ែប្រលែងដៃច្រើនជាមុន នាងបណ្តោយអោយកូនអង្គុយដួលហើយងើបដោយខ្លួនឯង បណ្តោយអោយនិយាយគីកឺច្រើន ហើយចុងក្រោយទើបតែបាន៤ខែ តារាស្រីចាប់កូនស្រីចុះហែលទឹកជាមួយបងៗបាត់ទៅហើយ។
ថ្ងៃនេះ Abigail បានចុះលេងទឹកក្នុងអាងឯកជនរបស់គ្រួសារជាលើកដំបូងយ៉ាងសប្បាយរីករាយ អ្នកគាំទ្រឃើញហើយនាំគ្នាចូលមកខមមិនប្រាប់ថាស្រលាញ់ គួរអោយខ្នាញ់គ្រប់គ្នា។ ចំពោះរឿងអាយុកូនស្រីនៅតិចអ្នកខ្លះអាចគិតថាតារាស្រីរាងបណ្តោយបន្តិច តែវាមិនមែនជាបញ្ហាធំអ្វីនោះទេព្រោះទាំងអ្នកម្តាយទាំងលោកយាយនៅក្បែរចៅស្រីជានិច្ចមិនអោយឆ្ងាយពីក្រសែភ្នែក ម៉្យាងវិញទៀតអ្នកនាង Chomismaterialgirl មានបទពិសោធន៍ពេលសាយហ្វា-ផាយុនៅក្មេងរួចហើយ ពេលនេះនាងដឹងច្បាស់ថាអាយុ ៤ ខែចុះទឹកមិនអីនោះទេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា