ហៅពេញមាត់ថាជាកូនស្រីម្នាក់ទៀត!! អ្នកនាង chomismaterialgirl ត្រឡប់មកធ្វើការទាំងនៅសសៃខ្ចីព្រោះតារាស្រីម្នាក់នេះ!!
ជាចម្ងល់របស់មហាជនទូទាំងប្រទេសទាក់ទងនឹងរឿងដែលថាហេតុអ្វីសេដ្ឋីនី chomismaterialgirl ប្រញ៉ាប់ត្រឡប់មកធ្វើការងារវិញទាំងដែលមិនទាន់ចាស់ខែល្អ។ ថ្មីៗនេះបានដឹងហើយតារាស្រីសម្រេចចិត្តត្រឡប់មកវិញដោយសាភ្ញៀវកិត្តយសអោយកម្មវិធី 3 Zaap ម្នាក់នេះ ជួបភ្លាមប្រញ៉ាប់ប្រាប់ភ្លាមតែម្តងថានាងមកធ្វើការងារវិញព្រោះចង់ជួប។

តារាស្រីដែលជាសំណប់ចិត្តម្នាក់នោះជារ៉ែបភើអាយុតិច MILLI ជាក្មេងស្រីដែលទទួលបានភាពជោគជ័យខ្លាំងតាំងពីក្មេង។ អ្នកនាង chomismaterialgirl មានទាំងយកបាយដំណើបស្វាយរបស់សំណប់ចិត្តមកផ្ញើរភ្ញៀវកិត្តិយសហើយអនុញាតិអោយញ៉ាំកណ្តាលកម្មវិធីទៀតផង គ្រប់ពេលដែលសម្ភាសន៍ពិធីការិនីនិយាយទាំងខ្សែរភ្នែកដូចជាម្តាយដែលកំពុងមានមោទនភាពចំពោះកូនស្រីអីចឹង។

អាចនិយាយបានថាអ្នកម៉ាក់ chom របស់យើងជាហ្វែនខ្លាប់ហើយស្រលាញ់ MILLI ខ្លាំងណាស់នាងស្ងប់ស្ងែងនូវទឹកចិត្តរបស់ក្មេងស្រីសម័យថ្មីដែលដើរតាមក្តីស្រមៃរហូតជោគជ័យល្បីល្បាញដល់លំដាប់ពិភពលោក។ សម្រាប់នាងក្នុងនាមជារាមច្បងនាងចង់អោយយុវជន យុវតីជំនាន់ក្រោយមើល ហើយយកគំរូតាម Rapper វ័យក្មេងម្នាក់នេះអោយបានច្រើន ដើម្បីអោយដឹងថាមិនមានអ្វីដែលយើងធ្វើមិនបាននោះទេបើយើងដាក់ចិត្តថានឹងសម្រេចវាអោយបាន។
អត្ថបទដោយ សា



