ចាត់ទុកជារឿងដែលគួរអោយចូលរួមរីករាយខ្លាំងមួយកាលពីថ្ងៃម្សិលមិញនេះ សម្រាប់ Surprise ដែលអ្នកនាង Vikki ភរិយារបស់តារាប្រុសបានចេញមកប្រកាសប្រាប់ហ្វែនៗនៅក្នុងឧកាសថ្ងៃបុណ្យរំលឹកគុណម្តាយ។ ថ្ងៃនេះអ្នកប្រើប្រាស់មានរឿងដែល Surprise ជាហ្នឹងទៀតបន្ទាប់ពីបានអានខមមិនរបស់អនាគតលោកយាយថ្មីថ្មោងដែលចូលមិននិយាយនៅក្នងផុសរបស់កូនប្រសាស្រី។

អ្នកនាង Vikki បានផុសថា “រីករាយទិវារំលឹកគុណម្តាយ!! ឆ្នាំនេះគឺជាឆ្នាំដែលពិសេសសម្រាប់ខ្ញុំពីព្រោះជាឆ្នាំដំបូងដែលខ្ញុំមានម្តាយដល់ទៅពីរនាក់ ទី១ម្តាយបង្កើតដែលជាព្រះរស់នៅផ្ទះ ទី២ជាម្តាយក្មេងដែលខ្ញុំគោរពនិងស្រលាញ់បំផុត។ ហើយឆ្នាំនេះគឺជាឆ្នាំដំបូងដែលខ្ញុំហៅខ្លួនឯងថា “ម្តាយ” … Hugs❤️ @patti_naz #ournewlifechapterbegin”។

បន្ទាប់ពីផុសហើយមានមនុស្សច្រើនណាស់បានចូលមកសម្តែងក្តីអបអរសាទ និងត្រៀមខ្លួនទទួលស្វាគមន៍សមាជិកថ្មីដែលកំពុងធ្វើដំណើរមករកគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។ ក្នុងនោះអ្នកស្រី @patti_naz ជាម្តាយក្មេកក៏បានចូលមកខមមិនថា “Congratulations on a new journey in life Mommy can’t wait to meet the little princess!! I am on tears. Love you honey” ( Princess = ម្ចាស់ក្សត្រីតូចដែលមានន័យថាកូនរបស់តារាប្រុសមានភេទស្រី)។
អត្ថបទដោយ សា



