ស្គាល់ក្រុមនេះហើយឬនៅ?! Wooga Squad ចេញកម្មវិធីថ្មីធ្វើអោយបណ្តាញសង្គមកក្រើកនាំគ្នាទៅសើរើរឿងចាស់ៗរបស់ពួកគេ!
មានតែមួយទេនៅក្នុងប្រទេសកូរ៉េខាងត្បួងដែលតារាប្រុសទេពកោសល្យផ្សេងៗគ្នាស្និទ្ធស្នាលរាប់អានគ្នាជា BFF បានច្រើនឆ្នាំ។ ថ្មីនេះក្រុម Wooga Squad បានរួមគ្នាធ្វើដំណើរកំសាន្តរួមក្រុមហើយបានបង្កើតកម្មវិធីទូរទស្សន៍ដែលធ្វើអោយហ្វែនៗរំជើបរំជួល ហើយនាំគ្នានិយាដល់ពួកគេល្បីរហូតជាប់ចំណាត់ថ្នាក់និន្នកាពិភពលោក។

ក្រុម Wooga Squad មានសមាជិកប្រាំនាក់ដែលមានទាំងតារាសម្តែងនាំរបស់ប្រទេសលោក Park Seo-joon, CHOIWOOSHIK និង PARKHYUNGSIK , តារា K-POP លំដាប់ពិភពលោកលោក V សមាជិកក្រុម BTS និងតារាចម្រៀងល្បីល្បាញប្រចាំប្រទេសលោក Realpeakboy ។

កម្មវិថី “In The Soop : Friendcation” ចេញបាន ៤ ភាគហើយចាក់ផ្សាយក្នុង disney plus ដែលភាគនីមួយៗរបស់ពួកគេទទួលបានការគាំទ្រ និងចំនួនអ្នកទស្សនារាប់លាននាក់។ គ្រប់គ្នាគាំទ្រព្រោះចូលចិត្តនូវមិត្តភាពដែលតារាល្បីល្បាញទាំងប្រាំនាក់មានចំពោះគ្នា ស្រលាញ់គ្នាដូចបងប្អូនបង្កើត ហើយជួយគាំទ្រគ្នាគ្រប់បែបយ៉ាង។

អត្ថបទដោយ សា




