Baitoey ជីវិតសុខស្រួលជាងម្ចាស់ក្សត្រីទៅទៀតជប់លៀងខួបកំណើតកូនគម្រប់អាយុ 2ខួបហើយមានស្វាមីពូកែខាង….! មានរូបភាព
ជាគ្រួសារតារាស្រីមួយទៀតដែលជីវិតពេញទៅដោយក្ដីសុខពិតៗ សម្រាប់គ្រួសាររបស់តារាសម្រៀងស្រី Baitoey R Siam ជាមួយស្វាមីរូបសង្ហា DJ Man Pattanaphon ព្រោះក្រោយពីមានកូនស្រីដ៏គួអោយស្រលាញ់អូន Vatenom មកបំពេញចំណងអាពាហ៍ពិពាហ៍កាន់តែស្អិតរមួតហើយ នាងតូចនៅបំពេញពាក្យថាគ្រួសារបានពេញបរិបូរណ៍ទៀតផង
ជាក់ស្ដែង Baitoey ក៏បានរៀបចំកម្មវិធីជប់លៀងខួបកំណើតកូនស្រីគម្រប់អាយុ 2ខួប ដោយកម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញមានតែអ្នកនៅក្នុងគ្រួសារចូលរួមប៉ុណ្ណោះ បរិយាកាសពេញទៅដោយភាពកក់ក្ដៅនិងក្ដីស្រលាញ់ មានផ្លុំទាននំខេកដែលបានរៀបចំឡើងដោយក្ដីស្រលាញ់
ទាំងអស់នេះ Baitoey បានផុសរូបរួមទាំងសរសេរឃ្លាសារជូនពរកូនស្រីថា “HBD to my @baby_vatemon 2 ខួបហើយ មានក្ដីសុខច្រើនៗ ប៉ានិងម៉ាក់ ស្រលាញ់កូនខ្លាំងណាស់…..”
អត្ថបទដោយ : នីត្តា












