ខ្សែជីវិតពិតជាមិនអាចមើលឃើញ មិនអាចទាយទុកមុនបានមែន តារាសម្ដែងប្រុសជើងចាស់ធ្លាប់ជាតួឯកប្រុសល្បីឈ្មោះមានចំណូលខ្ពស់ប្រាក់ចូលលានៗលោក Film Rottapoom ត្រូវបានបញ្ចូនទៅមន្ទីពេទ្យ ដើម្បីត្រៀមខ្លួនសម្រាកព្យាបាលធ្វើការវះកាត់កម្រិតធ្ងន់មួយផងដែរ។
ដោយជីវិតធម្មតាធ្លាប់តែមានភាពរីករាយនិងមានប្រជាប្រិយភាពជាអ្នកសម្ដែងរបស់លោក Film ត្រូវមកបង្អាក់ ក្រោយពីតារាស្រីដួងនេះបានទៅមន្ទីពេទ្យពិនិត្យឃើញថាខ្លួនឯងមានបញ្ហាបេះដូងប្រហោងត្រូវតែធ្វើការវះកាត់ជាប្រញាប់ផងដែរ។ មុនពេលត្រៀមខ្លួនធ្វើការវះកាត់ លោក Film ក៏បានទៅសំពះអ្នកម្ដាយសុំពរជ័យនិងកម្លាំងចិត្ត ហើយក៏បានឲអ្នកគាំទ្រដឹងពីរឿងនេះផងដែរ។ ទាំងអ្នកគាំទ្រនិងមិត្តភក្ដិសុទ្ធតែនាំគ្នាផ្ដល់ជាកម្លាំងចិត្តនិង Comment ជូនពរឲរូបលោកវះកាត់លើកនេះបានជោគជ័យ និងឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ